ស្ត្រី​តូច​បំផុត​ក្នុង​ពិភពលោក​ចូលរួម​ក្នុង​យុទ្ធនា​ការប្រឆាំង​កូ​វីដ​១៩

278
ចែករម្លែក

ស្ត្រី​តូច​តឿ​បំផុត​ក្នុង​ពិភពលោក ដែល​ទទួលស្គាល់​ដោយ​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក Guinness World Records ក្នុង​ឆ្នាំ​២០១១ បានធ្វើ​ដំណើរ​តាមផ្លូវ​នានា​កណ្ដាល​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​ច័ន្ទ ទី​១៣ ខែមេសា ដើម្បី​អំពាវនាវ​ឱ្យ​ពលរដ្ឋ​សម្ងំ​នៅតែ​ក្នុងផ្ទះ បន្ទាប់ពី​ប៉ូលិស​អំពាវ នាវ​សុំឱ្យ​ពលរដ្ឋ​ជួយ​សហការ​អនុវត្ត​បម្រាម​មិនឱ្យ​ចេញ​ក្រៅ​ផ្ទះ​ឱ្យបាន​ម៉ឺងម៉ាត់ ដើម្បី​ទប់ស្កាត់ ការ​រាតត្បាត​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ដ៏​កាច​សាហាវ​កូ​រ៉ូ​ណា ឬ កូ​វីដ​-១៩​។​
​ ​
​នាង ជេ​យូ​ទី អាម​ហ្គេ (Jyoti Amge) ដែលមាន​កម្ពស់​ត្រឹមតែ ៦២,៨ សង់ទីម៉ែត្រ (​ជាង ៦ តឹក​) បាន​ជំរុញ​លើកទឹកចិត្ត​ពលរដ្ឋ​ឱ្យ​រក្សា​អនាម័យ​ជានិច្ច​ដូចជា​លាង​សម្អាត​ដៃ និង​ពាក់​ម៉ាស់ ពាក់​ស្រោមដៃ​ពេល​ចេញពីផ្ទះ ពេល​នាង​ចេញ​អំពាវនាវ​ពេញ​ក្រុង​ណាក​ពួ (Nagpur) ស្ថិតក្នុង​រដ្ឋ ម៉ា​ហា​រ៉ា​ស្ត្រ (Maharashtra)​។​
​ ​
​ស្ត្រី​វ័យ ២៦ ឆ្នាំ​រូបនេះ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា “​មន្ត្រីប៉ូលិស មន្ត្រី​សុខាភិបាល និង​មន្ត្រី​យោធា​របស់​យើង​កំពុង​ស្ថិតនៅ​សមរភូមិ​មុខ​ប្រយុទ្ធប្រឆាំង​វីរុស និង​ជួយសង្គ្រោះ​ជីវិត មនុស្ស ហើយ​ខ្ញុំ​ចង់​ចូលរួមចំណែក​តាម​ដែល​អាចធ្វើ​ទៅបាន ទោះជា​តូចតាច​ក្ដី​។ ខ្ញុំ​សូម​អំពាវនាវ ទៅ​ពលរដ្ឋ​ទាំងអស់ សូម​រក្សា​គម្លាត​សុវត្ថិភាព​ពីគ្នា និង​សម្ងំ​នៅតែ​ក្នុងផ្ទះ​ដើម្បី​កាត់បន្ថយ ការឆ្លង​វីរុស​”៕ ប្រែ​សម្រួលៈ ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម