តួ​ស្រី​កូរ៉េខាងត្បូង ច​យ ជី​វូ រៀបការ​ដោយ​គ្មាន​នរណា​ដឹង​មុន​

1707
ចែករម្លែក
  • 24
    Shares

សិល្បការិនី កូរ៉េខាងត្បូង ច យ ជី វូ ដែល សម្តែង ក្នុង រឿង Winter Sonata បានធ្វើ ការប្រកាស គួរអោយភ្ញាក់ផ្អើល កាលពី ថ្ងៃ ព្រហស្បតិ៍ ទី ២៩ មីនា ថា នាង បាន រៀបការ ហើយ ។

នៅក្នុង ការ បង្ហោះ សារ លើក ផេ ក អ្នកគាំទ្រ របស់ខ្លួន នាង បាន និយាយថា «២៩ មីនា គឺជា ថ្ងៃ ខ្ញុំ ធ្វើការ ស្បថ ជាមួយ ដៃគូ ជីវិត របស់ខ្ញុំ » ។ នាង បាន បន្ថែមថា ៖ ខ្ញុំ បានធ្វើ ពិធី អាពាហ៍ពិពាហ៍ ឯកជន មួយ តែ ជាមួយ សមាជិកគ្រួសារ ។ ខ្ញុំ នឹង បង្កើត គ្រួសារ កក់ក្តៅ មួយ ជាមួយ គូស្នេហ៍ របស់ខ្ញុំ » ។

តារា វ័យ ៤២ ឆ្នាំ រូបនេះ បាន និយាយថា នាង មិនបាន ធ្វើការ ប្រកាស ជាមុន ដោយសារ គូស្នេហ៍ របស់ នាង មិនមែនជា បុគ្គល សាធារណៈ តែ នាង សង្ឃឹមថា អ្នកគាំទ្រ នឹង យោគយល់ ។

យោងតាម របាយការណ៍ សារព័ត៌មាន យ៉ុ ន ហាប់ ទីភ្នាក់ងារ របស់ នាង YG Entertainment បាន និយាយថា គូស្នេហ៍ នេះ បាន ទាក់ទង គ្នា ជាង មួយឆ្នាំ មកហើយ និង ថា ពិធី រៀបការ ត្រូវបាន រៀបចំឡើង នៅ ក្រុង សេ អ៊ូ ល ។

ច យ បានចាប់ផ្តើម អាជីព សម្តែង ក្រោយ នាង ឈ្នះ ការប្រកួត ទេពកោសល្យ មួយ នៅ ឆ្នាំ ១៩៩៤ ។ នាង បាន ប្រឡូក ក្នុង ភាពយន្ត ភាគ War and Love នៅ ឆ្នាំ ១៩៩៥ ។ ចាប់តាំងពី ពេលនោះ នាង បាន សម្តែង រឿង ភាគ ទូរទស្សន៍ កូរ៉េ ជិត ៣០ រឿង និង រឿង ថត ចុងក្រោយ រឿង The Most Beautiful Goodbye៕ដោយ៖វាសនា

រូប ៖ ច យ ជី វូ បានប្រកាស ការរៀប កា រ គួរអោយភ្ញាក់ផ្អើល