នារីជនជាតិចិនម្នាក់ដួលសន្លប់ស្តូកស្តឹងដោយស្រវឹងស្រាសល់ពីយប់បង្កឲ្យមានការភ្ញាក់ផ្អើល

326
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ នារីដ៏ស្រស់ស្អាតជនជាតិចិនម្នាក់ ត្រូវបានគេប្រទះឃើញដេក ដួលសន្លប់ស្តូកស្តឹងដោយសារស្រវឹងស្រា បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច។ ហេតុការណភ្ញាក់ផ្អើលខាងលើនេះ^បានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

តាមប្រភពព័ត៍មាននៅក្បែកន្លែងកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសសង្ស័យជាសង្សានារីជនជាតិខាងលើជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៍ សដឹកគ្នាមកអង្គុយនៅចំនុចកើតហេតុខាងលើ ហើយក៏បានឈ្លោះប្រកែកគ្នា មួយសន្ទុះក្រោយមកក៏ឃើញបុរសខាងលើនោះ ជិះម៉ូតូចេញទៅបាត់តែម្នាក់ឯងដោយបន្សល់ទុកនារីជាសង្សាអង្គុយអោបបង្គោលភ្លើងបន្ទាប់មកស្រាប់នារីដ៏ស្រស់ស្អាតរូបនេះដេកដួលសន្លប់ស្តូកស្តឹង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ស្របពេលនោះកម្លាំងនគរបាលប៉ុស្តិស្ទឹងមានជ័យទី៣ កំពុងល្បាតពួនស្ទាក់នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រក្បែកន្លែងកើតហេតុ ក៏បានទំនាក់ទំនងទៅកានមន្ទីរពេទ្យឯកជនសួគា៍ ដើម្បីឲ្យដឹកនារីរងគ្រោះខាងលើទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះដល់រូបនាង។ រយៈពេលជិតមួយម៉ោងមិនទាន់ឃើញរថយន្តសាមុយឯកជន ឬមន្ទីរពេទ្យរដ្ឋណាមកដឹកនារីជនជាតិយកទៅធ្វើការសង្គ្រោះនោះទេ។

ដោយមន្ទីរពេទ្យឯកជនរុញដាក់ទៅមន្ទីរពេទ្យរដ្ឋ ដោយសារតែចាំរថយន្តសាមុយយូរពេកទើបនារីជនជាតិចិនខាងលើនេះក្រោកឡើងដើររកម៉ូតូកង់៣ជិះទៅកាន់មន្ទីរពេទ្យដោយខ្លួនឯងតែម្តងទៅ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម