ថវិកាសង្គ្រោះអាជីវកម្មខ្នាតតូចប្រហែលជាអស់ហើយនៅសហរដ្ឋអាម៉េរិក ខណៈកម្មវិធីនេះបរាជ័យមិនបានជួយដល់អាជីវកម្មដែលរងគ្រោះធ្ងន់បំផុត

150
ចែករម្លែក

យោងតាមមន្រ្តីមិនបញ្ចេញឈ្មោះមួយរូប ដែលដឹងពីស្ថានភាពនេះបានឱ្យដឹងថា កម្មវិធីផ្តល់ជំនួយសហព័ន្ធចំនួន ៣៤៩ ពាន់លានដុល្លារសម្រាប់អាជីវកម្មខ្នាតតូចរបស់សហរដ្ឋអាម៉េរិកប្រហែលជាអស់បាត់ទៅហើយកាលពីយប់ថ្ងៃទី១៥មេសា ខណៈក្រុមហ៊ុនខ្នាតតូចរងគ្រោះធ្ងន់បំផុតជាច្រើននៅកំពុងរង់ចាំការសង្គ្រោះ។

ប្រាក់កម្ចីដែលធានាដោយរដ្ឋាភិបាលគឺអាចរកបានផ្អែកលើរូបមន្ត “មកមុន ទទួលបានមុន”។ ក្រុមអ្នកតស៊ូមតិបាននិយាយថា ប៉ុន្តែបើគ្មានថវិកាថែមទៀតទេ អាជីវកម្មខ្នាតតូចជាច្រើន ដែលសម្រុកដាក់ពាក្យខ្ចីតាមធនាគារយ៉ាងជោរជន់នោះ នឹងមិនទទួលបានជំនួយឡើយ។

គិតត្រឹមពាក់កណ្តាលយប់ថ្ងៃពុធ រដ្ឋបាលធុរកិច្ចធុនតូចរបស់សហរដ្ឋអាម៉េរិកបានរាយការណ៍ថាមានពាក្យសុំជំនួយចំនួនជាង ១,៣ លានត្រូវបានអនុម័ត ដែលមានទឹកប្រាក់សរុបប្រហែល ២៩៦ ពាន់លានដុល្លារនៃថវិកាសង្គ្រោះ ៣៤៩ ពាន់លានដុល្លារ ដែលត្រូវបានលៃទុកដោយឡែកសម្រាប់កម្មវិធីការពារប្រាក់បៀវត្សរ៍។ នោះគឺជាតម្លៃនៃប្រាក់កម្ចីដែលទីភ្នាក់ងារនេះបានយល់ព្រមឱ្យបណ្តាធនាគារចំណាយឱ្យគេខ្ចី មិនមែនជាប្រាក់ដែលចែកដល់ដៃអ្នកខ្ចីនោះទេ។

កម្មវិធី ដែលបានបើកដំណើរការនៅថ្ងៃទី ៣ ខែមេសា ឥឡូវគឺអស់លុយហើយ បន្ទាប់ពីបើកដំណើរការបានតែ ១៣ ថ្ងៃ៕ ដោយ៖ កញ្ញាដាលីស

មនុស្សដើរកាត់ក្រុមហ៊ុនបិទទ្វារមួយនៅទីក្រុងម៉ាយអាមី

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ