​IsuzuCambodia​បរិច្ចាគ​ម៉ាស់​ជូន​ក្រសួងសុខាភិបាល​

230
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​ដោយសារតែ​ការរីក​រាលដាល​យ៉ាងគំហុក​នៃ​វីរុស​កូ​រ៉ូ​ណា​ក្រុមហ៊ុន Tri Petch Isuzu Sales Cambodia Co., Ltd.“TISC” អ្នក​ចែកចាយ​ផ្ដាច់មុខ​រថយន្ដ​Isuzu ភី​ក អាប់ (Pick Up) និង SUV នៅក្នុង​ប្រទេស​កម្ពុជា​ជាមួយ​ក្រុមហ៊ុន​K(Cambodia)​តំណាង​ចែកចាយ​របស់​Isuzu​បាន​បរិច្ចាគ​ម៉ាស់​ក្រណាត់​ចំនួន​២.០០០​ម៉ាស់​ជូន​ដល់​ក្រសួងសុខាភិបាល​កម្ពុជា​ដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់​ជាមួយ Covid-19 នេះ​។​

​ចាប់តាំងពី​Isuzu​បាន​បើក​ដំណើរការ​អាជីវកម្ម​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧​មក​IsuzuCambodia​តែងតែ​អនុវត្ត​នូវ​ចក្ខុវិស័យ​អាជីវកម្ម​របស់ខ្លួន​ដែល​ហៅថា​«IsuzuSpirit»​គឺ​ផ្តល់​សុភមង្គល​ភាពរុងរឿង​ដល់​អ្នកប្រើប្រាស់​និង​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សង្គម​”​។​

ជាក់ស្ដែង​ដូចជា​ការបរិច្ចាគ​ជូន​ដល់​សហគមន៍​ខ្វះខាត​នានា មន្ទីរពេទ្យ​គន្ធបុប្ផា ក៏ដូចជា​ថ្វាយ​ជូន​នូវ​តង្វាយ​ជា​រថយន្ត ភី​ក អាប់ “Isuzu D-Max” និង អង្ករ​ថ្វាយ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ព្រះរាជ​សកម្មភាព​សប្បុរសធម៌​របស់​ព្រះអង្គ ជាដើម​។​

លោក​ShuichiroMori​ប្រធាន​ក្រុមហ៊ុន​IsuzuCambodia​តែងមាន​ប្រសាសន៍ថា​ក្រុមហ៊ុន​Isuzu​នឹង​បន្តសកម្មភាព​ល្អៗ​ដែលជា​ប្រយោជន៍​ដល់​សង្គម​កម្ពុជា​ក្នុងនាម​ជា​ពលរដ្ឋ​អាជីវកម្ម​គំរូ​មួយ​ដើម្បី​ជាការ​តបស្នង​ដល់​អតិថិជន​កម្ពុជា​ទាំងអស់​ដែល​តែងតែ​គ្រាំទ្រ​Isuzu​រហូតមក​។​

​លោក​វេជ្ជបណ្ឌិត​យូ​ពិសី​អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​សំដែង​នូវ​អំណរគុណ​យ៉ាង​ជ្រា​លេ​ជ្រៅ​ចំពោះ​មនុស្សធម៌​ដ៏​ថ្លៃថ្លា​របស់​ក្រុមហ៊ុន​ហើយ​សង្ឃឹមថា​កម្ពុជា​នឹង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​បាន​កាន់តែ​ឆាប់រហ័ស​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម