​បញ្ជូន​ជនសង្ស័យ​២​នាក់​ទៅ​តុលាការ​ពីបទ​ហិង្សា​ដោយ​ចេតនា​

160
ចែករម្លែក

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​កម្លាំង​នគរបាល​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែមេសា​ឆ្នាំ​២០២០​បាន​បញ្ជូន​ជនសង្ស័យ​២​នាក់​និង​វត្ថុតាង​ទៅ​តុលាការ​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​និង​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា​ទ្រព្យសម្បត្តិ​អ្នកដទៃ​។​ការឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​១៤​ខែមេសា​ឆ្នាំ​២០២០​នៅ​ចំណុច​មុខ​ក្លិប​កម្សាន្ត​ឡឺ​វែ​ល​ស្ថិត​ក្នុងភូមិ​រំចេក​៥​សង្កាត់​រតនៈ​ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​។​

​លោក​វរសេនីយ៍ទោ​ឈឿង​គឹម​សុង​នាយការិយាល័យ​ព្រហ្មទណ្ឌ​បានឱ្យដឹងថា​ជនសង្ស័យ​ចំនួន​២​នាក់​មានឈ្មោះ​ឆូ​យ​ទូច​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​និង​ឈ្មោះ​វិញ​វីត​ហៅ​ហ៊ីង​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​អ្នក​ទាំងពីរ​រស់នៅ​មិន​ពិតប្រាកដ​ហើយ​ជា​អ្នក​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ផង ។​

​ជនសង្ស័យ​ទាំង​២​នាក់​បានធ្វើ​សកម្មភាព​យក​ផ្លែ​រណា​កែច្នៃ​ធ្វើជា​កាំបិត​កាប់​ទៅលើ​ម៉ូតូ​របស់​ជនរងគ្រោះ​ឈ្មោះ​ភឿន​សំណាង​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​បណ្តាលឱ្យ​ខូចខាត​បែកក្បាល​នឹង​កុង​ទ័​រ​ម៉ូតូ​។​វត្ថុតាង​ដកហូត​រួមមាន​៖​កាំបិត​កែច្នៃ​១​ដើម​កាំបិត​កែច្នៃ​ពី​ផ្លែ​រណា​១​ដើម ម៉ូតូ​ស៊េរី​ចាស់​១​គ្រឿង​៕S/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ