ជនប្រដាប់អាវុធ​សម្លាប់​មនុស្ស​៥​នាក់​នៅ​មូលដ្ឋាន​ទ័ពអាកាស​អាម៉េរិក​នៅ​អា​ហ្វ​ហ្គានី​ស្ថាន

243
ចែករម្លែក

​ខ្មាន់កាំភ្លើង​មួយក្រុម​ដែល​មិន​ស្គាល់​អត្តសញ្ញាណ បានសម្លាប់​បុគ្គលិក​៥ នាក់​នៃ​អាកាសយានដ្ឋាន​Bagram ដែលជា​មូលដ្ឋាន​ទ័ពអាកាស​អាម៉េរិក​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​។ មនុស្ស​៤​នាក់​ផ្សេង​​ទៀត​បាន​រងរបួស​នៅក្នុង​ការវាយប្រហារ​នេះ​។​

​ការវាយប្រហារ​នេះ បាន​កើត​ឡើង​នៅ​ជិត​មូលដ្ឋាន​ទ័ពអាកាស​នេះ កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​មេសា​។​

​តាម​សេចក្តីរាយការណ៍​ថា បុគ្គលិក​ទាំងនេះ បាន​កំពុង​ធ្វើ​ដ​ណើ​រតា​ម​រថយន្ត​មួយ​នៅពេល​ការវាយប្រហារ​នេះ​បាន​កើតឡើង​។ បុគ្គលិក​ទាំង​៩​នាក់​នេះ គឺជា​ជនជាតិ​អា​ហ្វ​ហ្គានី​ស្ថាន​។​

​មិន​មាន​ក្រុម​ណាមួយ​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​ទេ​ហើយ ក្រុម​មន្ត្រី​យោធា​អាម៉េរិក​ក៏​មិនទាន់​បាន​ចេញ​សេចក្តីប្រកាស​អំពី​ការវាយប្រហារ​នេះដែរ​៕

ទង់ជាតិ​អាម៉េរិក​ដោត​នៅ​មូលដ្ឋាន​ទ័ពអាកាស​អាម៉េរិក​Bagram នៅ​អា​ហ្វ​ហ្គានី​ស្ថាន​

ទីតាំងផ្សាយពាណិជ្ជកម្ម