កងកម្លាំង​នគរបាល​ចរាចរណ៍​នឹង​ចាប់ផ្តើម​ដំឡើង​ទឹកប្រាក់​ផាក​ពិន័យ ចាប់ពី​ដើមខែ​ឧសភា​តទៅ

185
ចែករម្លែក

ដោយ​: ឆាយា​នាថ / ភ្នំពេញ​: សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២០ នេះ បាន​ក្រើនរំលឹក​ប្រជាពលរដ្ឋថា ចាប់ពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ តទៅ កងកម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក នឹង​អនុវត្ត​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីពី​​ចរាចរណ៍​ផ្លូវគោក តាម​អនុក្រឹត្យ​លេខ​៣៩ អនក្រ​.​បក ចុះ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ ស្តីពី​ការកែសម្រួល​អនុក្រឹត្យ​លេខ​៤៤ អនក្រ​.​បក ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២០ ស្តីពី​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើ​សនឹង​ច្បាប់​ស្តីពី​ការ​ចរាចរណ៍​ផ្លូវគោក “​ដែល​បាន​ដំឡើង​កម្រិត​ទឹកប្រាក់​ពិន័យ​ក្នុង​ចំនួន​ពី​៣​ទៅ​៥​ដង​” ។

​យោងតាម​សេចក្តីជូនដំណឹង​នេះ គឺសម្តេច ស ខេង សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ផ្លូវ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង និងអ្នកដទៃ ប្រកបដោយ​ឆន្ទៈ​ភ្ញាក់រលឹក​ខ្ពស់ សំដៅ​លើកស្ទួយ​កិត្តិយស សេចក្តីថ្លៃថ្នូរ និងសណ្តាប់ធ្នាប់​សង្គម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​៕ ល​/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ