សម្តេច​តេ​ជោ​រំលឹក​ពីថ្ងៃ​១៧​មេសា​ប្រាប់​ដល់​អ្នកជំនាន់ក្រោយ​

243
ចែករម្លែក
ទិដ្ឋភាពថ្ងៃរំដោះ១៧មេសាដែលក្រោយមកបានប្រែក្លាយកម្ពុជាទៅជាវាលពិឃាត

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​”​ចងចាំ​ថ្ងៃ​១៧​មេសា​នៃ​របប​ប្រល័យពូជសាសន៍​ប៉ុលពត​”​គឺជា​ចំណងជើង​នៃ​អត្ថបទ​មួយ​ដែល​ចុះផ្សាយ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជា​ហ៊ុនសែន​នាក​រដ្ឋមន្ត្រី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១៧​ខែមេសា​ឆ្នាំ​២០២០​ដែលជា​គម្រប់​ខួប​៤៥​ឆ្នាំ​នៃ​ការឡើង​កាន់អំណាច​នៃរ​បប​ខ្មែរក្រហម​ហើយ​ដែល​បន្ទាប់មក​បាន​បង្កើត​ជា​វាលពិឃាត​នៅ​កម្ពុជា​។​

​ផេ​ក​បានសរសេរថា​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២០​នេះ គឺជា​ខួប​លើក​ទី​៤៥​ឆ្នាំ នៃ​ការឡើង​កាន់អំណាច នៃ​របប “ កម្ពុជា​ប្រជាធិបតេយ្យ​” ក្លែងក្លាយ ដែល​បន្ទាប់មក​បានក្លាយ​ទៅជា​របប “ ប្រល័យពូជសាសន៍​ប៉ុលពត​” ឬ​ហៅថា “​របប​ខ្មែរក្រហម​”​។​

​ចំ​ថ្ងៃនេះ​កាលពី​៤៥​ឆ្នាំមុន​គឺ​ថ្ងៃ​ដែល​របប​អាវខ្មៅ​បាន​បង្ខំ​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ​ទាំងមូល​អោយ​ចាកចេញ​ទៅតាម​បណ្តា​ខេត្ត ហើយ​បន្ទាប់មក​ពួកគេ​បាន​ជម្លៀស​ប្រជាពលរដ្ឋ​ពី​តាម​បណ្តា​ខេត្ត​ទៅកាន់​ជនបទ នឹង​បាន​បង្ខំ​អោយធ្វើ​ការ​ដូច​គោក្របី​ទាំងយប់​ទាំង​ថ្ងៃ​គ្មាន​ថ្ងៃ​សម្រាក និង​បាន​ជួបជុំ​ក្រុមគ្រួសារ​ឡើយ ។​

ទិដ្ឋភាពថ្ងៃរំដោះ១៧មេសាដែលក្រោយមកបានប្រែក្លាយកម្ពុជាទៅជាវាលពិឃាត

​សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា​សិទ្ធិសេរីភាព​ពលរដ្ឋ រួមទាំង​សិទ្ធិ​រស់រាន នៅក្នុង​របប​យង់ឃ្នង​នោះ​គឺ​គ្មានទេ​។ សូម្បីតែ​ស្លៀកពាក់​ខោអាវ​ក៏​ពួកគេ​តម្រូវ​ឲ្យ​ស្លៀកពាក់​តែ​ខោអាវ​ពណ៌​ខ្មៅ​មួយ​ពណ៌​មួយ​កំ​ប្លេ​រ​គត់​។ ក្រៅពី​បង្ខំ​ឲ្យ​ធ្វើការ​គ្មាន​ថ្ងៃ​សម្រាក របប​ព្រៃផ្សៃ​នេះ​បានធ្វើ​ទារុណកម្ម និង​វាយកម្ទេច​សម្លាប់​ប្រជាពលរដ្ឋ​តាម​អំពើ​ចិត្ត​ដោយ​ចោទថា​ជា​ខ្មាំង​។ នៅក្នុង​សម័យ​នោះ គ្រប់យ៉ាង​ត្រូវបាន​បោះបង់ចោល​រួមទាំង គេហដ្ឋាន សាលារៀន វត្ត​អារាម មន្ទីរពេទ្យ និង​ធនាគារ​ជាដើម …​។​

​ក្រោម​ការគ្រប់គ្រង នឹង​ដឹកនាំ​របស់​របប​ប៉ុលពត​អស់​រយៈពេល ៣​ឆ្នាំ ៨ ខែ ២០ ថ្ងៃ គឺ​បានធ្វើអោយ​ប្រជាពលរដ្ឋ​ស្លាប់បាត់​បង់ជីវិត​អស់​ជាង​បី​លាន​នាក់ ហើយ​នៅពេលនោះ​ក៏​គ្មាន​វត្តមាន​អង្គការ​សិទ្ធមនុស្ស​ណា​មកជួយ​ប្រទេស​កម្ពុជា​ដែរ​នៅក្នុង​សម័យ​នោះ​។​
​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​រំលឹក​ជា​ចុងក្រោយ​ថា​”​យើង​ចងចាំ​របប​ដឺ​ព្រៃផ្សៃ​នេះ ហើយ​ចូលរួម​ទប់ស្កាត់​កុំ​ឲ្យ​កើតឡើង​សារជាថ្មី​នៅលើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​”​។​អរគុណ​សន្តិភាព​!៕​សរន​

ថ្ងៃរំដោះ១៧មេសាដែលក្រោយមកបានប្រែក្លាយកម្ពុជាទៅជាវាលពិឃាត

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ