មី​យ៉ាន់​ម៉ា​ដោះលែង​អ្នកទោស ២៥.០០០​នាក់ ស្រប​ពេល​ភ័យខ្លាច​ឆ្លង​វីរុស​

188
ចែករម្លែក

​ការិយាល័យ​របស់​ប្រធានាធិបតី បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​ទី​១៧​ខែ​មេសា​នេះ ថា​ជាង​១​ភាគ​៤​នៃ​ចំនួន​អ្នកទោស​ទាំងអស់​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា នឹង​ត្រូវបាន​ដោះលែង ស្រប​ពេល​មាន​ការ​អំពា​វ​​នាវ​ខ្លាំង​ឡើង​ដើម្បី​ឱ្យ​បន្ធូរបន្ថយ​ស្ថានភាព​នៅតាម​ពន្ធនាគារ​ដែល​ចង្អៀត​ណែន​ខណៈ​ដែល​មាន​ការភ័យខ្លាច​ឆ្លង​រាល​វីរុស​កូវី​ដ​១៩​នៅ​ប្រទេស​នេះ​។​

​ប្រទេស​អាស៊ី​អាគ្នេយ៍​នេះ​ផ្តល់​ការលើកលែងទោស​ប្រចាំឆ្នាំ​ដល់​អ្នកទោស​រាប់ពាន់នាក់​ក្នុងពេល​ប្រារព្ធ​ពិធី​ឈប់សម្រាក​បុណ្យចូលឆ្នាំ​ថ្មី​នៅ​ខែ​មេសា​របស់​ខ្លួន ប៉ុន្តែ​ការដោះលែង​នៅពេលនេះ គឺជា​​ដោះលែង​អ្នកទោស​ដ៏​ច្រើន​បំផុត​ដែល​មិន​ធ្លាប់​មាន​។​

​ការដោះលែង​នេះ​កើតឡើង​ស្របពេល​ដែល​រដ្ឋាភិបាល​នៅ​ជុំវិញ​ពិភពលោក​ដែល​រួម​ទាំង​សហរដ្ឋ​អាម៉េរិក ប្រទេស​អឺរ៉ុប​មួយចំនួន និង ប្រទេស​កូឡុំប៊ី ប្រឈម​ដោះស្រាយ​បញ្ហា​ពន្ធនាគារ​ដែល​ចង្អៀត ខណៈ​​ដែល​មាន​ការភ័យខ្លាច​នៃ​ការផ្ទុះ​វីរុស​ដែល​បង្ក​ការឆ្លង​រាលដាល​នៅ​គុក​។​

​ប្រទេស​មី​យ៉ាន់​ម៉ា រហូត​មកដល់ពេលនេះ បាន​បញ្ជាក់​ជា​ផ្លូវការ​ថា មាន​ករណី​ឆ្លង​វីរុស​នេះ​ចំនួន​៨៥​ករណី ដោយ​រួមទាំង​អ្នកស្លាប់​ចំនួន​៤​នាក់​។​

​ប្រទេស​មី​យ៉ាន់​ម៉ា​កំពុងស្ថិត​នៅ​ក្រោម​ការបិទ​ប្រទេស ហើយ​មាន​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង​ឱ្យ​ដោះលែង​អ្នកទោស ពីអ្វី​ដែល​អង្គការ​ឃ្លាំ​មើល​សិទិ្ធមនុស្ស​Human Rights Watch ហៅថា​ជា “​ពន្ធ​​នាគារ​ដ៏​ចង្អៀត​ខ្លាំង​និង​គ្មាន​អនាម័យ​” ៕​ប្រែ​សម្រួល​៖​សុខា​/sn

ប្រទេស​មី​យ៉ាន់​ម៉ា កំពុងស្ថិត​នៅ​ក្រោម​ការ​បិទ​ប្រទេស ដើម្បី​ទប់ស្កាត់​ការផ្ទុះ​ជំងឺឆ្លង​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ