សមត្ថកិច្ច​ស្រុក​ត្បែងមានជ័យ​ចាប់​ឈើ​ប្រណីត​ជាច្រើន​ដែល​ឈ្មួញ​លាក់ទុក​ក្បែ​ភូមិ​

235
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​បញ្ហា​ឈើ​ព្រៃ​ទោះជា​អាជ្ញាធរខេត្ត​បាន​រឹតបន្តឹង​និង​ដាក់​វិធានការ​បង្ក្រាប យ៉ាងណាក្តី​ក៏​បទ​លើ្ម​ស​នេះ​បាន​ដុះ​ស្នឹម​ក្នុង​ផ្នត់គំនិត​ជន​ទុច្ចរិត​ដែល​មិនអាច​លះបង់​បាន​ទាំងស្រុង​ឡើយ​។​ព្រោះ​វា​ទាក់ទង​ដល់​ផលប្រយោជន៍​ក្រុម​ខិលខូច​ទាំង​ពលរដ្ឋ​និង​មន្ត្រី​សមត្ថកិច្ចមួយចំនួន​តូច​។​

​ដូច​​ដែល​ជន​មិន​​ស្គាល់មុខ​បាន​ដឹកឈើ​ប្រណីត​រាប់សិប​សន្លឹក​កាប់​និង​ដឹកជញ្ជូន​យកមក​ស្តុក​ទុក​។​ឈើ​នេះ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​បង្ក្រាប​និង​រឹបអូស​។​ការបង្ក្រាប​នោះបាន​ធ្វើឡើង​នៅក្នុង​ចម្ការចេក​មួយកន្លែង​ស្ថិតនៅ​ភូមិ​បុស្ស​ធំ​ឃុំ​ប្រមេ​រុ​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​១៧​មេសា​ឆ្នាំ​២០២០​។​

​មន្ត្រី​នៅក្នុង​រង្វង់​ការបង្ក្រាប បានឱ្យដឹងថា​ឈើ​ទាំងអស់​នៅ​មិនទាន់​ដឹង​ពី​ចំនួន​ពិតប្រាកដ​នៅឡើយ​ទេ ព្រោះ​មន្ត្រី​ជំនាញ​ព្រៃឈើ​មិនទាន់បាន​វាស់វែង​នៅឡើយ​។​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​បាន​បង្ហើប​ឱ្យដឹងថា​ការកាប់បំផ្លាញ​ព្រៃឈើ​ដឹកយក​ទៅធ្វើ​ជំនួញ​ពី​ក្រុម​ឈ្មួញ​ហាក់​គ្មាន​ការ​ថមថយ​ទាល់តែសោះ រហូតមក​ទល់នឹង​ពេលនេះ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម