ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២០

205
ចែករម្លែក

​ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ម្ល៉ោះហើយ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង ហុច​ផល​ល្អៗ​មកវិញ​ផង​។​លោកអ្នក​អា​ចស​ម្រុ​ការងារ​តូចធំ​បាន​ហើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ពុំ​ទាស់ខុស​អ្វី​ទេ​ពិសេស​ការចង់​បើក​របរ​រយះពេល​ខ្លីៗ​ជា​ការល្អប្រពៃបំផុត​ព្រោះ​ឱកាសល្អៗ​កំពុង​ហុច​ឱ្យ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

​ឆ្នាំឆ្លូវ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​របស់លោក​អ្នកមាន​ភាព​គាប់ប្រសើរ​ជាង​មុន ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ និង​អាច​រក​ភាពជោគ ជ័យ​បាន​យ៉ាង ច្រើន​ផង​។​សម្រាប់​ការរស់នៅ​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន​បន្តិច​តែ​យ៉ាងណា​ក៏មាន​ភាព​សុខដុម​ល្អ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ធ្លាប់តែ​ស្ងប់ស្ងាត់​ពេល នេះ​អាច​ប្រែប្រួល​មក​ល្អ​ពិសេស​បើ​បើក​របរ​រយះពេល​ខ្លីៗ​ផង​តែង​សម​ដូច​ប្រកប​ជានិច្ច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​មានការ​យកចិត្តទុកដាក់​សុ​វត្តិភាព​ផ្ទាល់ខ្លួន​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើតមាន​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំខាល​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ក្តី​ខកបំណង​នោះ​ឃើញថា​មាន​ច្រើន​ចំពោះមុខ​ផង​។​ការរស់នៅ​ជួប​បញ្ហាលំបាក និង​ស្មុគស្មាញ​ច្រើន​បន្តិច​ពិសេស​បញ្ហា គ្រួសារ​និង​ការងារ​តែម្តង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ងាយ​មាន​បញ្ហា​រកាំរកូស និង​បញ្ហា​បង្កឡើង​ដោយសារ​ស្នាដៃ​អ្នកដទៃ​ណាស់​គួរ​មានការ​ប្រយ័ត្នប្រយែង​ទើប​មិន​ជះឥទ្ធិពល អាក្រក់​មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​យឺតៗ​តែ​ងាយ​បាក់បែក​ណាស់​៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដួង​រាសី​ដាំ​ក្បាល​ចុះ​ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការ ប្រយ័ត្នប្រយែង​ក្រែង​ជួប​បញ្ហា​អាក្រក់​ណាមួយ​ត្រូវ​ពិបាក​ក្នុងការ​រែកពន់​។​ការបំពេញ​ការងារ​ដូច្នេះ​ដែរ​ត្រូវ​យកចិត្តទុកដាក់ ហើយ​បើ​ធ្វេសប្រហែស​តែ​បន្តិច​ការងារ​ធំៗ​ដែលជា​បញ្ហា​ប្រាក់កាស និង​ត្រូវ​របូត​ពី​ដៃ​តែម្តង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​កើតឡើង​។​ការធ្វើដំណើរ​ទី​ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​សម្តី​លេង​ម៉េះ​ម៉ោះ​កើតជា​ជម្លោះ​វិវាទ​ណា មួយ​ឡើង​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​គ្រោះ​បន្តិចបន្តួច​ចូល​យាយី​ដែល​ក្នុង នោះ​មានដូចជា​បញ្ហា​សុខភាព​ការងារ​ប្រាក់កាស ឬ​សូម្បីតែ​សេចក្តី ស្នេហា​ដូចនេះ​ធ្វើ​អ្វី​ក៏ដោយ តោង​តែមាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​បញ្ហា​ទាំងពួង​មិន​ហ៊ាន​មក​ក្បែរ​កើត​។ សម្រាប់​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​មាន​បើក​របរ​ថ្មី​ឬ​ផ្លាស់ប្តូរ​មុខរបរ​ក៏​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត ហើយ​ពិសេស​អ្នក​ជួញ​ឆ្ងាយ​តែង​អាច​ប្រមូល​ផល​តូចធំ​គ្រាន់​ជាទី​ពេញចិត្ត​ផងដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​លូតលាស់​ទៅមុខ​លឿន​តែ​ក៏​ងាយ​ថយ ក្រោយ​វិញ​ផង​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ជឿនលឿន​ទៅមុខ និង​មានជោគ​មានជ័យ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​ទីកន្លែង​លក់ដូរ​ឬ​បើក​របរ​ថ្មី​ក៏​តែងមាន​ភាព​សម​ដូច​ប្រកប​ច្រើន​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​និង​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​ប្រពៃ​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​មិនត្រូវ​សំខាន់​ពេក​ឡើយ​ពីព្រោះថា​ផល​មិនល្អ​តែង​យាយី​នៅពេល​ក្រោយ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំ​ឃើញ​មានការ​រីកលូត លាស់​ទៅមុខ​គួរកត់សម្គាល់​ទេ​គឺ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​បាន​គ្រាន់​មួយ​ទប់ទល់​។​ក្រៅពី នេះ​ទាំង​ស្ត្រី​បុរស​បើ​មានដំណើរ​ចេញ​ក្រៅ​ផ្ទះ​លោកអ្នក​ត្រូវ​រក្សា​ភាព​ស្ងប់ស្ងៀម​ហើយ​មិនត្រូវ​លូកដៃ​ជាមួយ​រឿង​អ្នកដទៃ​ច្រើនពេក ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំទុក្ខ​មក​ដាក់ខ្លួន​វិញ​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​កើត​៕

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ចរចា​ឬ​ចុះកិច្ចសន្យា​ក្នុង​រឿង​អ្វីមួយ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​តែងមាន​ផល​កម្រៃ​ហូរ​ចូល​មួយៗ​អ​ញ្ជឹ​ង​ដែរ​ហើយ​កំពុងមាន​ភាព​សុខដុម​ណាស់ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ស្រុះស្រួល និង ផ្អែមល្ហែម​ល្អ​ណាស់​៕

​ឆ្នាំវក​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង និង​បើ​មានការ​ណាត់​សំខាន់ រឿង​អ្វីមួយ​បើ​អាច​ពន្យា​ពេល​បាន​ក៏​ប្រសើរ​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាត​ដៃទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​មុត​របស់​ស្រួច​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ក្នុង​ពេលនេះ​វិញ​មានដំណើរ​ថយក្រោយ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។​ ដំណើរ​ជីវិត​របស់​មនុស្ស​យើង​នោះ​បើ​ធ្វើ​អ្វី​ក៏ដោយ​តែង​ឆ្លងកាត់​ផល លំបាក​មុន​ទើប​ផល​ល្អៗ​នឹង​ហុច​មកវិញ​នៅពេល​ក្រោយ​។​ដូចជា​នៅពេលនេះ​លោក អ្នក​ជួប​បញ្ហា​ព្យុះភ្លៀង​ដំណើរ​ជីវិត​បន្តិច​ពិតមែនតែ​នៅពេល​ឆ្លង​ផុត​បញ្ហា​នេះ​ទៅ​ផ្លែផ្កា​នឹង​ហុច​មកវិញ​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ងាយ​មាន​ជម្លោះ​ឈានដល់​ការ បាក់​បែក​ណាស់​គួរ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​៕

​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នកមិនល្អ​ប្រសើរ​ទេ ជួប​រឿង​រាវ​រកាំចិត្ត និងមាន​បញ្ហាលំបាក​យាយី​ផង​។​ការប្រកប​ការងារ​អ្វី​ងាយ​ទទួលរង​គេ​វាយ ប្រហារ និង​បរាជ័យ​ម្ល៉ោះ ហើយ​មុន​ធ្វើ​អ្វីមួយ​គួរ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​។ ​អ្នក​អាជីវករ​ការជួញដូរ​រយះពេល​នេះ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​គួរ​ចេះ​អត់ធ្មត់​ក្នុង​មុខរបរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កើតមាន​ភាព​រកាំរកូស​ព្រោះតែ​ការ​ប្រចែប្រច័ណ្ឌ​ច្រើន​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ទោះ​លោកអ្នក​ប្រកបការងារ​អ្វី​មិនសូវមាន​ភាពរលូន​ល្អ​ប៉ុន្មាន​ទេ គឺ​តែងមាន​បញ្ហា​រអាក់រអួល​ចូលមក​កកូរ​ផ្លូវចិត្ត​ផងដែរ​។​ក្រៅពីនេះ​កិច្ចការងារ​អ្វី​ក៏ដោយ​មុន​ហា​និយាយស្តី​ត្រូវ​ចេះ​ថ្លឹងថ្លែង​ឱ្យបាន​ល្អ​ជាមុនសិន​ទើប​គ្មាន​បញ្ហា​អាក្រក់​ណាមួយ​ចោទឡើង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិនសូវ​ដូច​សមប្រកប​ប៉ុន្មាន​ទេ​គឺ​ច្រើន​ខកបំណង​ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​កើត រឿង​ជម្លោះ​វិវាទ​ថែមទៀត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានដំណើរ​ថយក្រោយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ