រថយន្ត​សណ្ដោង​មួយគ្រឿង​បើក​កៀរ​រថយន្ត​ឡិច​ស៊ី​ស​កៀប​ជាប់​គ្នា​ខូចខាត​យ៉ាងដំណំ​

169
ចែករម្លែក

ដោយ​: ម៉ា​រ៉ា / ភ្នំពេញ​: រថយន្ត​ម៉ាក FUSO មួយគ្រឿង ប្រភេទ​សណ្ដោង​ធំ​បើក​បត់​ឆ្លងផ្លូវ​ខ្វះ​ការប្រុងប្រយ័ត្ន​កៀរ​រថយន្ត​ឡិច​ស៊ី​ស​មួយគ្រឿងបើក​ស្រប​ទិសដៅ​គ្នា​កៀប​ជាប់​រង​ការខូចខាត​យ៉ាងដំណំ​ សំណាងល្អ មិន​បង្ក​ឲ្យ​មាន​អ្នករងរបួស​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង ៣០ នាទី​យប់​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៣០​ម៉ែត្រ កែង​នឹង​ផ្លូវ​វេ​ង​ស្រេង ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី ៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​ឡិច​ស៊ី​ស RX330 មួយគ្រឿង ពាក់​ផ្លាក​លេខ​ភ្នំពេញ 2AQ 6771 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​៣០​ម៉ែត្រ ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​កែងនឹង​ផ្លូវ​វ៉េងស្រេង ក៏មាន​រថយន្ត​មួយគ្រឿង​ម៉ាក FUSO ប្រភេទ​សណ្ដោង​ធុន​ធំ​ក្បាល​ពណ៌​ខៀវ​លា​យស​ពាក់​ផ្លាក​លេខ ភ្នំពេញ 3F 0747 ធ្វើដំណើរ​មកពី​ក្រោយ​វ៉ា​ខាងឆ្វេង​ដៃ រួច​បាន​បត់​ស្ដាំ​ដៃ​មក​ផ្លូវ​វេ​ង​ស្រេង​ទៅ​ទិស​ខាងលិច បណ្ដាល​ឲ្យ​កៀរ​រថយន្ត​ឡិច​ស៊ី​ស ចំ​ផ្នែក​ខាងមុខ​ខាងឆ្វេង​ជាប់​រង​ការខូចខាត​យ៉ាងដំណំ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំងពីរ​គ្រឿង ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៍ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕ /Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ