ព្រឹទ្ធសភា នឹងបើកសម័យ​ប្រជុំ​ពាក់កណ្តាលសប្តាហ៍​ ដើម្បី​ស្តាប់របាយការណ៍​សកម្ម​ភា​ព​​និងលទ្ធផលការងារ

123
ចែករម្លែក

ដោយៈសុផលភ្នំពេញ៖ ព្រឹទ្ធសភា  នៅពាក់កណ្តាលសប្តាហ៍នេះ នឹងបើកសម័យ​ប្រជុំលើក​ទី៥​ព្រឹទ្ធសភា នីតិកាលទី៤ ដើម្បីស្តាប់របាយការណ៍សកម្មភាពនិង​លទ្ធផលការងាររបស់​ខ្លួន​​នៅចន្លោះសម័យប្រជុំលើក​ទី៤ និងលើកទី៥ នីតិកាលទី៤។

 សូមជម្រាបថា៖កាលពីព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០ គណៈកម្មា​ធិ​ការ​អចិន្រ្តៃយ៍ព្រឹទ្ធសភាបានបើកកិច្ចប្រជុំក្រោមអធិប​តី​ភាព​​របស់លោក  ស៊ឹម កា ប្រធា​ន​​ស្តីទីព្រឹទ្ធសភា។

លោក ស៊ឹម កា ប្រធា​ន​​ស្តីទីព្រឹទ្ធសភា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍​ព្រឹទ្ធសភា​បាន​កំណត់យកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៨និង​០០​នាទី​ព្រឹកដើម្បីបើកសម័យប្រជុំលើកទី៥ព្រឹទ្ធសភានីតិកាលទី៤ ដោយមានរបៀបវារៈ​តែ​មួយ​គឺ៖ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីសកម្មភាព​និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យ​ប្រជុំលើកទី៤ និងលើកទី៥ នីតិកាលទី៤៕/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ