ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ករណី​ជួញដូរ​ថ្នាំញៀន បញ្ជូនទៅ​សាលាដំបូង​

197
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ខេត្តសៀមរាប បានធ្វើការ​ឃាត់ខ្លួន ក្នុងករណី​រក្សាទុក​ដឹកជញ្ជូន ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន រួម​នឹង​ដកហូត​វត្ថុតាង​មួយចំនួន​។ ប្រតិបត្តិ​ការបង្ក្រាប​ក​រ​ណី​រក្សាទុក​ដឹកជញ្ជូន ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ខាងលើនេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២០ ស្ថិតនៅ​ចំណុច​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​និយាយថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​ខាងលើ កម្លាំង​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់​រួម​នឹង​វត្ថុតាង​មួយចំនួន​ទៀតផង​។​

​សមត្ថកិច្ច​បាន​បន្តថា វត្ថុតាង​ដែល​ដកហូត​បានរួម​មាន ម្សៅ​ក្រាម​ពណ៌​ស​(​មេ​តាំ​ហ្វេ​តា​មីន​)​ចំនួន​១៥​កញ្ចប់ ស្មើនឹង​៤៥១,៥៥​ក្រាម​, ថ្នាំញៀន WY ចំនួន​៨​គ្រាប់ ស្មើនឹង​០,៩០​ក្រាម​, ថ្នាំញៀន​ក្រវី​ព៌​ណ​ផ្កាឈូក​ចំនួន​១​គ្រាប់ ស្មើនឹង​០,៤១​ក្រាម​, ទូរស័ព្ទ​៥​គ្រឿង​។ ចំណែក​ជនសង្ស័យ​មិន​ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជា​ក់​អត្តសញ្ញាណ​ឡើយ​។​

​ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ល​/Ha