អ្នកក្លាហាន​ប្រថុយ​ជីវិត​ផ្ដិត​យក​ទិដ្ឋភាព​គួរឱ្យ​ព្រឺព្រួច​ក្នុង​រូង​ក្រោម​ទឹក​

296
ចែករម្លែក

អ្នក​មុជទឹក​ដ៏​អង់អាច​ក្លាហាន​ម្នាក់​បាន​ប្រថុយ​ជីវិត​ហក់​ចូលក្នុង​អន្លង់​ដ៏​ធំ​មួយ​ដើម្បី​ថត​ផ្ដិត​យក​ទិដ្ឋភាព​គួរឱ្យ​ព្រឺព្រួច​ក្នុង​ប្រព័ន្ធ​រូង​ខ្វាត់ខ្វែង​ដ៏​ស្មុគស្មាញ​នៅក្រោម​ផ្ទៃ​ទឹក​។​
​ ​
​លោក ម៉ា​ទីន ប្រូ​អិន (Martin Broen) វ័យ ៤៩ ឆ្នាំ​បាន​មុជទឹក​យ៉ាងជ្រៅ​ទៅ​ក្រោម​តំបន់​មាត់​ឆ្នេរ Riviera Maya ស្ថិតក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​ក ហើយ​បាន​បញ្ចាំង​ភ្លើង​បំភ្លឺ​ដើម្បី​ថត​ផ្ដិត​យក​រូបភាព ដ៏​កម្រ​បានឃើញ​ទាំងនេះ​។​
​ ​
​ក្នុង​បេសកកម្ម​រុករក​របស់គាត់​ក្នុង​ប្រព័ន្ធ​រូង​ដែល​វែង​បំផុត​ក្នុង​ពិភពលោក​នេះ អ្នក​មុជទឹក​ខាងលើ ត្រូវ​ហែល​ឆ្លង​អន្លង់​ទឹក​ជ្រៅ​ជ្រៅ​ធំៗ និង​ប្រឹង​ប្រជ្រៀត​ត្បុល​តាម​ថ្ម​ចុង​ស្រួច​ច្រូងច្រាង​ដែល​ធ្លាក់ ពីលើ​ពិ​ដាន​ទាបៗ​។​
​ ​
​បុរស​ដែល​មកពី​ក្រុង​ប៊ុ​យ​ណូ​ស៊ែរ ប្រទេស​អា​ហ្ស​ង់​ទីន រូបនេះ​បាន​ចំណាយពេល​មុជទឹក​ដល់ ទៅ​បី​ឆ្នាំ​ទម្រាំ​ថត​បាន​រូបភាព​ដ៏​ស្អាត​អស្ចារ្យ​ទាំងនេះ​៕ ប្រែ​សម្រួលៈ​ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម