យក​ម្រាមដៃ​កេះ​ច្រមុះ​អាច​ចម្លង​បាក់តេរី​រលាក​សួត​

303
ចែករម្លែក

ការប្រើ​ម្រាមដៃ​កេះ​ច្រមុះ​អាចធ្វើ​ឲ្យ​រាលដាល​បាក់តេរី pncumococcal បង្ក​មូលហេតុ​សំខាន់​ដល់ ការ​រលាក​សួត​ដែលជា​ជំងឺ​ឆក់យក​ជីវិត​ក្មេង​អាយុ​ក្រោម​៥​ឆ្នាំ ចំនួន ១,៣​លាន​នាក់​ក្នុង​មួយឆ្នាំៗ ។​

​ប្រសិន​គិតថា សកម្មភាព​កេះ​ច្រមុះ​របស់​ក្មេង​គ្មាន​គ្រោះថ្នាក់ នោះ​អាណាព្យាបាល​ទាំងឡាយ​គួរ ពិចារណា​ឡើងវិញ ក្រោយពេល​ដឹង​លទ្ធផល​ស្រាវជ្រាវ​ថ្មី​នេះ ។​

​តាម​ការស្រាវជ្រាវ​រប​ស់​ពួក​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស ទើប​ប្រកាស​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា ការប៉ះពាល់​រវាង​ច្រមុះ និង​បាតដៃ​អាចធ្វើ​ឲ្យ​រាលដាល​បាក់តេរី​រលាក​សួត ។​

​ពួក​អ្នកស្រាវជ្រាវ​រកឃើញថា​កម្រិត​បាក់តេរី​រាលដាល គឺ​ដូចគ្នា​ទោះបី​ច្រមុះ​នៅ​ស្ថានភាព​ស្ងួត ឬ​សើម​, ទោះបី​រុក​ម្រាមដៃ​ចូលក្នុង​ច្រមុះ ឬ​គ្រាន់តែ​ញី​ច្រមុះ​ដោយ​បាតដៃ ។ ប្រការនេះ​គួរ​ឲ្យ​ខ្លាច បំផុត ព្រោះ​ជំងឺ​រលាក​សួត ជា​មូលហេតុ​សម្លាប់​មនុស្ស​ជាច្រើន​លើ​ពី​ភព​លោក ។​

​មនុស្ស​ចាស់ និង​អ្នកមាន​ប្រព័ន្ធ​អង្គ​បដិបក្ខ​ខ្សោយ ថែមទាំង​នៅមាន​ហានិភ័យ​ឆ្លង​បាក់តេរី​រលាក សួត​ខ្ពស់ជាង​ធម្មតា ។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​ទូន្មាន​ថា ជាការ​លំបាក​ណាស់ ដើម្បី​ទប់ស្កាត់​ក្មេង​មិន​ឲ្យ​កេះ ឬ​ញី​ច្រមុះ ។ ប៉ុន្តែ​ឪពុកម្ដាយ​គួរ​ធានា​អនាម័យ​បាតដៃ​ក្មេង​ឲ្យ​ស្អាតបាត​, សម្អាត​របស់​លេង ឬ​ផ្ទៃ​របស់​ទាំងឡាយ ដែល​ក្មេង​ប៉ះពាល់ ដើម្បី​បន្ថយ​ហានិភ័យ​នេះ ៕​ ប្រែសម្រួលដោយ: ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម