ចិន​ច្រាន​ចោល​ការអំពាវនាវរ​បស់​អូស្ត្រាលី​អោយ​ធ្វើការ​ស៊ើបអង្កេត​អំពី​កូរ៉ូណា​វីរុស​

233
ចែករម្លែក

​ចិន​កាលពី​ថ្ងៃ​ចន្ទ​ទី​២០​មេសា បាន​ច្រាន​ចោល​ការអំពាវនាវរ​បស់​អូស្ត្រាលី​អោយ​មាន​ការស៊ើបអង្កេត​មួយ​ដើម្បី​ពិនិត្យមើល​ចម្លើយ​តប​របស់​ពិភពលោក​ចំពោះ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ រួមទាំង​​ការដោះស្រាយ​របស់​ចិន​ក្នុងការ​ផ្ទុះ​ជំងឺ​នេះ​នៅ​គ្រា​ដំបូងៗ​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​សម្ពន្ធមិត្ត​ជាច្រើន​របស់​ខ្លួន បាន​ចោទប្រកាន់​ចិន​ថា ខកខាន​មិន​បាន​ឆ្លើយតប​គ្រប់គ្រាន់​ចំពោះ​ការ​គំរាម​នៃ​ជំងឺ​នេះ នៅ​ប៉ុន្មាន​សប្តាហ៍​បន្ទាប់ពី​វា​ត្រូវ​បាន​រកឃើញ​នៅ​​ទីក្រុង​វូ​ហាន កាលពី​ចុងឆ្នាំ​មុន​។​

​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក៏​បាន​កាត់ផ្តាច់​មូលនិធិ​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WHO) បន្ទាប់​ពី​ចោទប្រកាន់ថា​អង្គការ​នេះ​គ្រប់គ្រង​វិបត្តិ​នេះ​ខុស ហើយ​បិទបាំង​ភាព​ធ្ងន់ធ្ងរ​នៃ​ការផ្ទុះ​ជំងឺ​​ដំបូង មុន​ពេល​វា​រីក​រាលដាល​ទៅកាន់​ផ្នែក​ផ្សេងៗ​នៃ​ពិភពលោក និង​សម្លាប់​មនុស្ស​ជាង​១៦៥.០០០​នាក់​។​

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក​ហ្គេង សួង

​តែ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក​ហ្គេង សួង បាន​និយាយថា​ការចោទប្រកាន់​នេះ​វា​មិន​គោរព​ដល់​កិច្ច​ខិតខំ​និង​ការលះបង់​ធំធេង​របស់​ប្រជាជន​ចិន​នៅក្នុង​ការប្រយុទ្ធ​នឹង​ជំងឺឆ្លង​នេះ​។​

​លោក​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា «​បញ្ហា​ណាមួយ​អំពី​តម្លាភាព​របស់​ចិន​នៅ​ក្នុង​ការបង្ការ​និង​គ្រប់គ្រង​សភាពការណ៍​ផ្ទុះ​ជំងឺ​នេះ មិន​ស្រប​តាម​ការពិត​ទេ​»​។​

​លោក​បាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​មួយ​អំពី​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី ដែល​បាន​និយាយថា​ប្រទេស​លោក​ស្រី​នឹង​សុំ​អោយ​មាន​ការស៊ើបអង្កេត​មួយ​ទៅ​លើ​ការឆ្លើយតប​ស់​ចិន​និង​អង្គការ​សុខភាព​ពិភព​​លោក​ចំពោះ​ជំងឺ​នេះ​៕​ប្រែ​សម្រួល​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម