ស្រវឹងស្រាប្រច័ណ្ឌប្រពន្ធ ទៅចងកសម្លាប់ខ្លួន

232
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ បុរសម្នាក់បានចងកសម្លាប់ខ្លួននិងខ្សែអង្រឹងសំប៉ែតពណ៌ខ្មៅប្រវែង ២.៥០ម៉ែត្រ ដោយចងជាប់និងធ្នឹមផ្ទះកំពស់ ២.៤០ម៉ែត្រ ដោយសារប្រច័ណ្ឌប្រពន្ធពេលស្រវឹងស្រា។

ករណីធ្វើអត្តឃាត(ចងក)បានកើតឡើងកាលពីវេលាម៉ោង២០ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិស្នោ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកពួក បាននិយាយថា ជនរងគ្រោះមានឈ្មោះ សួង ជា (ហៅប៉ក់)ភេទប្រុស អាយុ ៣៦ឆ្នាំ មានប្រពន្ធ ឈ្មោះភោក អើយ អាយុ ៣០ឆ្នាំ និងមានកូនម្នាក់ឈ្មោះជា ផានិត ។

សមត្ថកិច្ចបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានផឹកស្រាស្រវឹង ហើយប្រច័ណ្ឌប្រពន្ធនិងឈ្លោះប្រកែកគ្នា ។ពេលនោះស្រាប់តែជនរងគ្រោះ បានយកខ្សែអង្រឹងសំប៉ែតពណ៏ខ្មៅប្រវែង ២.៥០ម៉ែត្រ មកចងជាប់និងធ្នឹមផ្ទះកំពស់ ២.៤០ម៉ែត្រ ធ្វើអត្តឃាត។

ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ហើយសន្និដ្ឋានថាជនរងគ្រោះពិតជាបានធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែន មិនពាក់ព័ន្ធករណីឃាតកម្មឡើយ។

សាកសពជនរងគ្រោះត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕/B