អាជ្ញាធរខេត្ត​អញ្ជើញ​ចុះ​មើល​ទំនប់​អាង​បង្ហារ​ទឹកអូរ​ស្វាយ​និង​ទីតាំង​មួយចំនួន​ក្នុង​ទឹកដី​នៃ​ស្រុក​ជាំ​ក្សាន្ត

275
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​រួម​ដំណើរ​ដោយ​មន្ត្រីរាជការ​ជុំវិញ​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​២១​ខែមេសា​ឆ្នាំ​២០២០​បាន​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យមើល​ទំនប់​អាង​បង្ហារ​ទឹកអូរ​ស្វាយ​មួយកន្លែង​ដែល​ស្ថិតនៅ​ក្នុងភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ ។​

​លោក​ប្រាក់​សុវណ្ណ​បន្ទាប់​ស​ង្គេ​ត​ឃើញ​មាន​សត្វ​ស្លាប​ដ៏​កម្រ​ជាច្រើន​រស់នៅក្នុង​តំបន់​ទំនប់​អាង​បង្ហៀរទឹក​អូ​ស្វាយ​នោះមក​លោក​បាន​ថ្លែងថា​៖​យើង​ទាំង​គ្នា​ត្រូវ​ចូលរួម​សហការ​គ្រប់គ្រង​ការពារ​ថែរក្សា​និង​បន្ត​ផ្សព្វផ្សាយ​អប់រំ​ទៅ​ប្រជាពលរដ្ឋ​។​ព្រមទាំង​ស្ថាប័ន​នៃ​អង្គភាព​ពាក់ព័ន្ធ​ដែល​ឈរជើង​ការពារ​ក្បែរ​តំបន់​នេះ​ឱ្យបាន​យល់ដឹង​កាន់តែច្បាស់​អំពី​សារសំខាន់​នៃ​ការថែរក្សា​ការពារ​និង​អភិរក្ស​នូវ​ប្រភេទ​សត្វ​ដ៏​កម្រ និង​មិនដែល​បានឃើញ​។ ដើម្បី​ទុក​តំបន់​មួយ​នេះ ប្រែក្លាយ​ទៅជា​កន្លែង​រម​ណី​យ​ដ្ឋា​ន​មួយ​ដ៏​ស្រស់ស្អាត សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​ភ្ញៀវទេសចរ​អន្តរជាតិ ចូលមក​ទស្សនា​កម្សាន្ត ។​

​លោក​អភិបាលខេត្ត​ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ព្រមទាំង​អង្គភាព​ចំណុះ​ទាំងអស់​ដែលមាន​វត្តមាន​ឈរជើង​នៅក្បែរ​តំបន់​សត្វ​ស្លាប​កំពុង​រស់នៅក្នុង​ភូមិសាស្ត្រ​នេះ​។​សូម​បញ្ឈប់​សកម្មភាព​ចំពោះ​ការ​លបលួច​ចូល​បរបាញ់​និង​កុំ​យក​ឧបករណ៍​នេសាទ​គ្រប់​ប្រភេទ​ដែល​អាជ្ញាធរ​បាន​ហាមឃាត់​ចុះទៅ​ធ្វើការ​ដាក់​នេសាទ​នៅក្នុង​តំបន់​ទំនប់​អាង​បង្ហៀរ​ទឹកអូ​ស្វាយ​នោះ​ជា​បន្តទៀត​។​

​បើ​យើង​គ្រប់គ្រង​ថែរក្សា​ការពារ​និង​អភិរក្ស​បាន​សត្វ​ស្លាប​ប្រភេទ​ដ៏​កម្រ​នេះ​ទៅ​ថ្ងៃមុខ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​នេះ​និង​មាន​ជីវភាព​ធូរធារ​ដោយ​ទទួលបាន​ផលប្រយោជន៍​ជាច្រើន​ដូចជា​ការលក់​វត្ថុ​អនុស្សាវរីយ៍​ម្ហូបអាហារ​នានា​ជូន​ឲ្យ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ដែល​បាន​អញ្ជើញ​មកលេង​កម្សាន្ត​នៅទីនេះ ។​

លោក​ប្រាក់​សុវណ្ណ​ក៏បាន​បន្តដំណើរ​ទៅ​វត្ត​បុរី​ស្វៈរៈ​និង​សាលារៀន​យ៉ា​ឡាយ​។​ក្នុងនោះ​ក៏មាន​ការ​សំណូមពរ​ពីរ​ព្រះចៅអធិការ​វត្ត​បុរី​ស្វៈរៈ ក្នុងការ​កសាង​កុ​ដ​មួយ​ខ្នង ដែលមាន​ការខូចខាត និង​ប្រេះ​បែក ស្ទើរ​ទាំងស្រុង​។​បន្តទៅ​សាលា​បណ្តុះបណ្តាល​វិជ្ជា​វីវ​យ៉ា​ឡាយ​និង​ដាស់តឿន​ឱ្យ​គ្រូ​បើក​វគ្គ​បណ្តុះបណ្តាល​ឡើងវិញ​ទៅតាម​ជំនាញ​ដែល​លោកគ្រូ​ធ្លាប់​បង្ហាត់បង្រៀន​កន្លង​មក​។​ជាមួយ​នោះ​លោក​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវបញ្ជូន​កូន​ឱ្យ​សិក្សា​រៀន​យក​ចំណេះដឹង​ដើម្បី​អនាគត​ត់របស់​ពួកគេ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ