លួចទ្រព្យសម្បត្តិអ្នកស្រុកយកទៅលាក់ក្នុងព្រៃត្រូវប៉ូលីសចាប់ខ្លួន

185
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ បុរសម្នាក់ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២០ ពីបទលួចសម្ភារះ អ្នកស្រុកយកទៅលាក់ក្នុងព្រៃ។

មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សួន ឆវី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលក្នុងភូមិវាលមាស ឃុំវាលរេញ ជាច្រើនលើក។

អធិការនគរបាលស្រុកព្រៃនប់បញ្ជាក់ថា ជនសង្សយ័ម្នាក់នេះ ក្រោយពេលធ្វើសកម្មភាពរួចម្តងៗ បានរត់ទៅលាក់ខ្លួននៅក្នុងព្រៃ ពេលប្រើប្រាស់ ឬចាយវាយ សម្ភារៈក៏ដូចជាទ្រព្យសម្បត្តិដែលលួចបានអស់ ជននេះក៏ចេញមកលួចជាថ្មីទៀត ហើយសម្ភារៈដែលជននេះបានលួចកន្លងមកមានដូចជា៖
-របស់របរប្រើប្រាស់ក្នុងផ្ទះ(ចានឆ្នាំង)
-ដែក ឬសម្ភារៈមួយចំនួន
-ទូរសព្ទ័
-លុយ
-ម៉ូទ័រកាត់ដែក
-ទេះអូស
-ថ្នាំលាបផ្ទះ ។ល។
រហូតមកដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២០ ទើបនគរបាលស្រាវជ្រាវរកឃើញកន្លែងលាក់ខ្លួន និងបានឃាត់ចាប់យកទៅផ្តន្ទាទោស។

លោកវរសេនីយ៍ទោហួ យ៉ៃ បញ្ជាក់បន្ថែមថា ជនសង្សយ័រូបនេះជាមុខសញ្ញាលួចយ៉ាងសកម្មនៅក្នុងមូលដ្ឋាន ធ្វើអោយប្រជាពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង ។

បច្ចុប្បន្ន មុខសញ្ញានិងវត្ថុតាងនគរបាលកំពុងកសាងសុំណុំរឿងបញ្ជូនទៅចាត់ការបន្ត៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម