update : ឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆេះផ្ទះរបស់មន្រ្តីសាលារាជធានីភ្នំពេញមួយរូបស្ទើរតែទាំងស្រុង និងខូចខាតទ្រព្យសម្បត្តិមួយចំនួន

131
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ គ្រោះថ្នាក់អគ្គីភ័យបណ្តាលមកពីឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆេះផ្ទះរបស់មន្រ្តីសាលារាជធានីភ្នំពេញមួយរូប ដែលមានម៉ូដវីឡាកូនកាត់ស្ទើរតែទាំងស្រុង នាវេលា ម៉ោង ២និង១០ នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចខាងកើត ផ្ទះសំណាក់ប៉ៃលិន ប្រមាណ១០០ម៉ែត្រ តាមបណ្តោយផ្លូវលំ ក្នុងភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។

លោក ម៉េង វិមានតារា អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឲ្យឲ្យដឹងនៅព្រឹកថ្ងៃទី២២ មេសានេះថា ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះជាកម្មសិទ្ធិរបស់ឈ្មោះ ពុធ សុភណ្ឌ ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្រ្តីសាលារាជធានីភ្នំពេញ។ អគ្គីភ័យនេះ បណ្តាលឲ្យឆេះខូចខាតផ្ទះមួយខ្នង ធ្វើអំពីថ្មក្រោម ឈើលើទំហំ៦មX១៥ម ម៉ូតូចំនួន​៥គ្រឿង កង់អាគុយចំនួន១គ្រឿង និងសម្ភារៈក្នុងផ្ទះទាំងស្រុង តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ឬឆាបឆេះដល់ផ្ទះអ្នកជិតខាងឡើយ។ ចំពោះមូលហេតុបង្ករឲ្យមានគ្រោះថ្នាក់អគ្គីភ័យ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

បើតាមសម្ដីម្ចាស់ផ្ទះបានឲ្យដឹងថាពួកគាត់ ទុកជាន់ខាងលើនេះចោលមិនមានអ្នកដេកនៅនោះទេ គឺដេកតែខាងក្រោមមានគ្នា៤នាក់ប្តីប្រពន្ធនិងកូន ដោយមិនដឹងឆេះផ្ទះរបស់គាត់ដោយសារអីនោះទេ។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅ ជិតខាងបានអោយដឹងថាដំបូងឡើយពួកគាត់ឃើញភ្លើងឆាប់ឆេះជាន់ខាងលើផ្ទះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការ ភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះនិងប្រជាពលរដ្ឋក្នុងភូមិ ពួកគាត់ក៏បាន រាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានក៏បានទំនាក់ទំនងទៅរថយន្តពន្លត់អគ្គីភ័យ បានចុះមកបាញ់ពន្លត់ដល់កន្លែងកើតហេតុជាបន្តបន្ទាប់ រថយន្តពន្លត់អគ្គីភ័យមកដល់កន្លែងកើតហេតុ បានបាញ់ឲ្យរលត់ជាស្ថាពរនៅវេលាម៉ោង៣យប់នៅថ្ងៃខែឆ្នាំដដែល មិនឲ្យឆេះរាលដាលដល់ផ្ទះអ្នកដ៏ទៃឡើយ។

សូមជម្រាបថា ការប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យបាញ់ទឹកអស់ចំនួន ១០គ្រឿង ចំណែកឯការខូចខាតគឺផ្ទះវីឡា១ខ្នងឆេះស្ទើរតែ ទាំងស្រុង ទ្រព្យសម្បត្តិនៅក្នុងផ្ទះនោះខូចខាតអង្ករ ជាច្រើនបាវនិងសម្ភារះផ្សេងៗឆេះអស់ជាច្រើនទៀត៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ