បុរសម្នាក់ជិះម៉ូតូបុកគោយន្តពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់ដឹក យកទៅសង្គ្រោះស្លាប់នៅមន្ទីពេទ្យ

231
ចែករម្លែក

ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចររវាងម៉ូតូបុកគោយន្តពីក្រោយបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅក្នុងមន្ទីពេទ្យនៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៨២និង៨៣។

ត្រង់ចំណុចភូមិទី១ ឃុំត្រែងត្រយឹងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលយប់ថ្ងៃទី២១ខែមេសាឆ្នាំ២០២០។

មន្ត្រីនគរបាលស្រុកភ្នំស្រួចបានឲ្យដឹងថាមុនកើតហេតុជនរងគ្រោះមានឈ្មោះ លាង ភាស់ ភេទប្រុសអាយុ២៦ឆ្នាំរស់នៅភូមិតានៃ ឃុំជាំសង្កែ ស្រុកភ្នំស្រួច។ ជិះម៉ូតូមួយគ្រឿងម៉ាកHonda សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាកផ្លាក់លេខភ្នំពេញ 1CT-8785 បើកបរពីលិចទៅកើត។លុះមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយគោយន្តមិនស្គាល់អត្តសញ្ញាណអ្នកបើកបរ(បើករត់គេច)ក្នុងទិសដៅស្របគ្នាពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់និងបានស្លាប់នៅពេលដឹកដល់មន្ទីពេទ្យបង្អែកត្រពាំងក្រឡឹង។

ប្រភពបានបន្តថាក្រោយពីកើតហេតុមន្ត្រីជំនាញបានស្រាវជ្រាវរកគោយន្តខាងលើ​សពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីវត្ថុតាងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម