​បញ្ជូន​ជនសង្ស័យ​២​នាក់​និង​វត្ថុតាង​ទៅ​តុលាការ​ពីបទ​ឆក់​

246
ចែករម្លែក

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​នៅ​រសៀល​ថ្ងៃទី​២២​ខែមេសា​ឆ្នាំ​២០២០​នគរបាល​បាន​បញ្ជូន​ជនសង្ស័យ​២​នាក់​និង​វត្ថុតាង​ទៅ​តុលាការ​ពីបទ​ឆក់​កាបូប​។​នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ​៥​ស្ថិត​ក្នុងភូមិ​អន្លង់​វិល​ឃុំ​អន្លង់​វិល​ស្រុក​សង្កែ​ខេត្តបាត់ដំបង​កាលពីរ​សៀ​ល​ថ្ងៃទី​២១​ខែមេសា​ឆ្នាំ​២០២០​។

​លោក​វរសេនីយ៍ទោ​ឈឿង​គឹម​សុង​នាយការិយាល័យ​ព្រទ​ណ្ឌ​កម្រិត​ស្រាល​ខេត្ត​នា​ន​ឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ​ឡឹប​កា​ស៊ីម​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​។​ចំណែក​ជនសង្ស័យ​ម្នាក់ទៀត​បាន​រត់គេចខ្លួន​បាត់​ក្រោយ​ធ្វើ​សកម្មភាព​ឆក់យក​កាបូប​របស់​ជនរងគ្រោះ​ឈ្មោះ​ឯក​សារា​នី​ភេទ​ស្រី​អាយុ​៤៥​ឆ្នាំ​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បានរួម​មាន​លុយ​ខ្មែរ​ចំនួន​១៦០.០០០​រៀល កាបូបស្ពាយ​ពណ៌​ខ្មៅ​១​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន​២​សន្លឹក​កាត​អេ​ធី​អឹម​១​សន្លឹក​។​ជនសង្ស័យ​ធ្វើ​សកម្មភាព​១​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ុយ​គី ណិ​ច ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ បាត់ដំបង 1AK 3192​។

​ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ក៏​នាំ​ឱ្យទៅ​ចង្អុលបង្ហាញ​កន្លែង​ដែល​បោះ​កាបូប​ចោល​។​បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម