ឆ្មានៅញូវយ៉កក្លាយជាសត្វចិញ្ចឹមអាម៉េរិកដំបូងគេឆ្លងកូវីដ១៩

288
ចែករម្លែក

ក្រុមមន្រ្តីបាននិយាយកាលពីថ្ងៃពុធទី២២មេសាថា សត្វឆ្មាចំនួន ២ ក្បាលនៅក្នុងទីក្រុងញូវយ៉កបានក្លាយជាសត្វចិញ្ចឹមដំបូងគេនៅសហរដ្ឋអាម៉េរិកដែលបានធ្វើតេស្តវិជ្ជមានកូវីដ១៩។

ក្រសួងកសិកម្មនិងមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា សត្វឆ្មាទាំងនេះរស់នៅក្នុងតំបន់ដាច់ដោយឡែកនៃរដ្ឋញូវយ៉ក ដែលជារដ្ឋផ្ទុះកូវីដធំជាងគេ។

ពួកមន្ត្រីនិយាយថា “ឆ្មាទាំងពីរមានជំងឺផ្លូវដង្ហើមស្រាលហើយគេរំពឹងថានឹងជាសះស្បើយឡើងវិញ”។

យោងតាមមន្រ្តីបានឱ្យដឹងថា ម្ចាស់ឆ្មាមួយក្បាលក្នុងចំណោមនោះបានធ្វើតេស្តវិជ្ជមានកូវីដ១៩ មុនពេលសត្វចិញ្ចឹមរបស់ពួកគេចាប់ផ្តើមបង្ហាញរោគសញ្ញា។

ឆ្មាមួយទៀតរស់នៅក្នុងផ្ទះដែលគ្មានសមាជិកណាម្នាក់សោះ ត្រូវបានបញ្ជាក់ថាមានជំងឺកូវីដ១៩។

សេចក្តីថ្លែងការណ៍បាននិយាយថា “វីរុសអាចត្រូវបានចម្លងទៅឆ្មានេះដោយសមាជិកគ្រួសារដែលមានជំងឺធ្ងន់ឬស្រាលឬតាមរយៈការប៉ះពាល់ជាមួយអ្នកដែលមានជំងឺនៅខាងក្រៅផ្ទះ”។

សេចក្តីប្រកាសព័ត៌មានបានបន្ថែមថាឆ្មាមួយទៀតនៅក្នុងផ្ទះតែមួយមិនបានបង្ហាញរោគសញ្ញានៃជំងឺកូវីដ១៩នោះទេ។

ក្រសួងបានសង្កត់ធ្ងន់ថាខណៈដែលមន្រ្តីសុខភាពសាធារណៈកំពុងសិក្សាពីផលប៉ះពាល់របស់កូវីដ១៩ទៅលើសត្វ “មិនមានភស្តុតាងបង្ហាញថាសត្វចិញ្ចឹមដើរតួនាទីក្នុងការចម្លងរាលដាលវីរុសនៅសហរដ្ឋអាម៉េរិកទេ”។

មន្ត្រីសុខាភិបាលណែនាំឱ្យដាក់សត្វឆ្មានិងឆ្កែដាច់ដោយឡែកពីគ្នា ខណៈពួកគេកំពុងស្វែងយល់បន្ថែមពីរបៀបដែលវីរុសឆ្លងមកសត្វចិញ្ចឹម៕ ដោយ៖ កញ្ញាដាលីស

ឆ្មានៅរដ្ឋញូវយ៉កពីរក្បាលឆ្លងកូវីដ១៩ពីមនុស្ស

ទីតាំងផ្សាយពាណិជ្ជកម្ម