វីរុស​កូរ៉ូណា​ផ្ទុះលើ​នាវាចម្បាំង​អាម៉េរិ​ក​២៦​គ្រឿង​

352
ចែករម្លែក

​មុននេះ មាន​សេចក្តីរាយការណ៍​ថា នាវិក​នៅ​លើ​នាវា​ផ្ទុក​យន្តហោះ​USS Theodore Roosevelt​ជាច្រើន​បាន​ឆ្លង​វីរុស​កូរ៉ូណា និង​ក្នុងចំណោម​ទាហាន​៧៧៧​នាក់​ឆ្លង មាន​៦៣​នាក់​បាន​ជា​ពី​ជំងឺ​​ ហើយ​និង​ម្នាក់​បាន​ស្លាប់​ដោយ​ជំងឺ​គួប​ផ្សំ​។​

​ពេល​នេះ​សារព័ត៌មាន​CNN​បាន​រាយការណ៍​បន្ថែម​ដោយយោង​តាម​ប្រភព​មិន​ផ្លូវការ​មួយ​ថា លើ​នាវាចម្បាំង​នៃ​កងទ័ពជើងទឹក​អាម៉េរិក​ចំនួន​២៦​គ្រឿង​មាន​ទាហាន​ឆ្លង​វីរុស​កូរ៉ូណា​។​

​កងទ័ពជើងទឹក​អាម៉េរិក​មិន​បាន​បង្ហាញ​តួលេខ​នាវា​ដែល​កើតមាន​ជំងឺ​កូវី​ដ​១៩​ទេ ​បន្ទាប់​ពី​ក្រសួង​ការពារជាតិ​អាម៉េរិក​បញ្ជា​ឲ្យ​រក្សា​ព័ត៌មាន​នេះ​ជា​ការសម្ងាត់​។​បច្ចុប្បន្ន​កងទ័ពជើងទឹក​អាម៉េរិក​​មាន​វា​នា​បំពេញ​ការងារ​សកម្ម​ចំនួន​២៩៧​គ្រឿង ហើយ​៩០​គ្រឿង​កំពុង​នៅក្នុង​សមុទ្រ​ដោយ​មិន​មាន​សេចក្តីរាយការណ៍​អំពី​ការផ្ទុះ​ជំងឺ​ទេ​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

គិត​មក​ត្រឹម​ថ្ងៃ​ពុធ​ទី​២២​មេសា បុគ្គលិក​និង​ទាហាន​ជាង​៤.០០០​នាក់​នៅ​លើ​នាវា​USS Theodore Roosevelt ត្រូវ​បាន​ពិនិត្យ​រក​វីរុស​កូរ៉ូណា ជា​លទ្ធផល​៧៧៧​នាក់​មាន​វិជ្ជមាន​វីរុស​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ