ព្រឹទ្ធសភា​បើក​សម័យប្រជុំ​ពេញអង្គ ស្តាប់​របាយការណ៍​លទ្ធ​ផល​ការងារ​ចន្លោះ​សម័យប្រជុំ​លើក​ទី​៤-៥

283
ចែករម្លែក

ដោយ​: គ្រី​សម្បត្តិ / ភ្នំពេញ​: ព្រឹទ្ធសភា នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២០​នេះ បាន​បើក​សម័យប្រជុំ​លើក​ទី​៥ នីតិកាល​ទី​៤ ដោយមាន​របៀបវារៈ​តែ​មួយ​ គឺស្តាប់​របាយការណ៍​រប​ស់គណៈកម្មាធិការ​អចិន្ត្រៃយ៍​ស្តីពី​សកម្មភាព និង​លទ្ធផល​ការងារ​របស់​ព្រឹទ្ធសភា នៅ​ចន្លោះ​សម័យប្រជុំ​លើក​ទី​៤ និង​លើក​ទី​៥​។​

​សម័យប្រជុំ​នេះ បានធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក ស៊ឹម កា ប្រធានស្ដីទី​នៃ​ព្រឹទ្ធសភា និង​ដោយមាន​ការចូលរួម​ពី​សមាជិក​ព្រឹទ្ធសភា ៥២​រូប​។​

​ក្នុងអំឡុងពេល​ចន្លោះ​សម័យប្រជុំ​ព្រឹទ្ធសភា​រយៈពេល​បី​ខែ​នេះ ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​អចិន្ដ្រៃយ៍ គណៈកម្មការ​ក្រុម​ភូមិភាគ​នានា ក្រុម​សមាជិកា ព្រឹទ្ធសភា និង​សមាជិក សមាជិកា​ព្រឹទ្ធសភា បានរួម​គ្នា​ខិតខំ​បំពេញភារកិច្ច​រៀងៗ​ខ្លួន ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ ហើយ​សម្រេចបាន​លទ្ធ ផល​ផ្លែផ្កា​ជា​គុណប្រយោជន៍​ដល់​ជាតិ និង​ប្រជាពលរដ្ឋ​។​

​សកម្មភាព​លេចធ្លោ គឺ​ការយកចិត្តទុកដាក់​ធ្វើ​សកម្មភាព​ឆ្ពោះទៅកាន់​មូលដ្ឋាន តាមរយៈ​ការរៀបចំ​វេទិកា កិច្ច​ពិគ្រោះ​យោបល់ ការ​ឈ្វេងយល់​អំពី​វឌ្ឍន​ភាពជា​វិជ្ជមាន​ក្រោយ​ការរៀបចំ​វេទិកា ការផ្សព្វផ្សាយ​អំពី​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​ដឹកនាំ​ក្រុមគ្រូពេទ្យ​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជា​ពលរដ្ឋ​ព្រមទាំង​ការចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​លើ​គ្រប់​វិ​ស័យ​នៅ​ថ្នាក់ក្រោម​ជាតិ​។ គណៈកម្មការ​ទាំង​១០ ដែលជាសេនាធិការ​របស់​ព្រឹទ្ធសភា បាន​ចុះ​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រសួង​ស្ថាប័ន និង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ដើម្បី​ឈ្វេងយល់​វឌ្ឍនភាព​ការងារ​តាម​វិស័យ​ប្រមូល​ព័ត៌មាន ព្រមទាំង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​។​

​ឆ្លៀត​ក្នុងឱកាស​នេះ ព្រឹទ្ធសភា​សូម​សម្តែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការគាំទ្រ​ដ៏​ថ្លៃថ្លា​ពី​គ្រប់​មជ្ឈដ្ឋាន និង​គ្រប់​ស្ថាប័ន ដែល​ញុំ​ង​ឱ្យ​ព្រឹទ្ធសភា​ដំណើរការ​ទៅមុខ​ដោយ​រលូន និង​ល្អ​ប្រពៃ​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម