មេ​អាវុធហត្ថ​ខេត្តព្រះវិហារ​៖​យើង​មិនត្រូវ​ធ្វេសប្រហែស​ចំពោះ​សត្រូវ​ដែល​គ្មាន​ស្រមោល​នោះឡើយ​

142
ចែករម្លែក

ដោយៈ​ភ្នំដែក/​ព្រះវិហារ​៖​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​លោក ឧ​ត្ត​ម​សេនី​យ៏​ត្រី កង សៅ​គុណ​បានណែនាំ​ដល់​មេបញ្ជាការ​មេ​បញ្ជា​រង​ទាំង​៨​ក្រុង​,​ស្រុក​ធ្វើយ៉ាងណា​ប្រកាន់​សច្ចៈ​ភាព​ក្នុងនាម​ជា​មន្ត្រីយុត្តិធម៌​។​

កាលពី​រសៀល​ថ្ងៃទី​២៤​ខែមេសា​ឆ្នាំ​២០២០​ក្នុងកា​អញ្ជើញ​ចុះ​ពិ​និត្យនៅ​រាល់​សកម្មភាព​ចិញ្ចឹមសត្វ​និង​ដាំ​បន្លែ​នៅតាម​បណ្តា​អង្គភាព​និ​មួយៗ​របស់​មន្ត្រី​កងរាជអាវុធហត្ថ​ទូទាំង​៨​ក្រុង​,​ស្រុក​។​ដើម្បី​ផ្សព្វផ្សាយ​ពី​ពិធី​សាស្ត្រ​ការពារ​ប្រយុទ្ធ​និង​ប្រឆាំង​មេរោគ​covid19​ឱ្យ​យល់​កាន់តែច្បាស់​បន្ថែមទៀត​ដល់​មន្ត្រី​កងរាជអាវុធហត្ថ​តាម​បណ្តា​ក្រុង​ស្រុក​ទាំង​៨​ក្នុង​ខេត្តព្រះវិហារ​។​

​លោក​ឩ​ត្ត​ម​សេនី​យ៏​ត្រី​កង​សៅ​គុណ​បាន​លើកឡើងថា​ក្នុងនាម​យើង​ជា​មន្ត្រី​អ្នកអនុវត្ត​ន៏​ច្បាប់​ធ្វើយ៉ាងណា​ត្រូវ​ប្រកាន់​ឱ្យ​ខ្ជាប់​នូវ​សច្ចៈ​ភាព​ស្មោះ​ត្រូវ​ម៉ឺងម៉ាត់​យក​ច្បាប់​ជា​គោល​ភាពស្មោះត្រង់​ជា​គ្រឹះ​ដោយ​មិនអាច​ខ្វះ​បាន​នោះឡើយ​។​

លោក​សង្កត់ធ្ងន់ថា​នៅពេល​មន្ត្រី​យើង​ចុះ​អនុវត្តន៍​ច្បាប់​ទៅលើ​បុគ្គល​ដែលជា​ជនសង្ស័យ​យើង​មិនត្រូវ​ប្រើ​អំពើ​ហឹ​ង្សា​ណាមួយ​ឱ្យ​ប្រាសចាក​ក្រ​មសិល​ធម៌​ឡើយ​។​ក្នុងនាម​យើង​ជា​មន្ត្រី​ដែល​ប្រសូត្រ​ចេញពី​ប្រជាពលរដ្ឋ​ហើយក៏​ជា​អ្នកបម្រើ​ប្រពល​រដ្ឋ​។​

​លោក​មេបញ្ជាការ​ក៏បាន​លើកឡើង​ពាក់ព័ន្ធ​ទៅនឹង​ជំងឺ​covid19​ថា​ដោយ​បច្ចុប្បន្ន​បើ​ទោះ​បើ​មន្ត្រី​កងរាជអាវុធហត្ថ​យើង​មាន​ចំ​នួន​ជាង​២​ម៉ឺន​នាក់​នៅ​ទូទាំងប្រទេស​។​តែមិនទាន់មាន​មន្ត្រី​នាយ​និង​ពល​អាវុធហត្ថ​ណា​ម្នា​ក់បាន​ឆ្លង​ជំងឺ​covid19​នេះ​ក៏ដោយចុះ​។ក៏​យើង​មិនត្រូវ​ធ្វេសប្រហែស​និង​មើលស្រាល​ទៅលើ​សត្រូវ​ដែល​គ្មាន​ស្រមោល​នោះបាន​ដែរ​។​ក៏ប៉ុន្តែ​សត្រូវ​ដែល​គ្មាន​ស្រមោល​មួយ​នេះ​ក៏​យើង​និង​អាច​ការពារ​វា​មិនឱ្យ​ឆ្លង​បានបើសិនជា​យើង​គោរព​នឹង​អនុវត្ត​ទៅតាម​ការណែនាំ​ត្រឹមត្រូវ​របស់​ក្រសួងសុខាភិបាល​នោះ​។​

មេបញ្ជាការ​ក៏បាន​ណែនាំ​ដល់​មេបញ្ជាកា​បញ្ជា​រង​ទាំងអស់​ដោយ​ចាប់ពីពេលនេះ​តទៅ​ធ្វើយ៉ាងណា​ក្នុង​ម្នាក់​ចិញ្ចឹម​មាន់​យ៉ាងតិច​ឱ្យបាន​៣០​ក្បាល​ដើម្បី​ជាការ​ឆ្លើយតប​តាម​បទបញ្ជា​នឹង​កា​ណែនាំ​របស់​នាយ​ឩ​ត្ត​ម​សេនីយ​សៅ​សុខា​អគ្គមេបញ្ជាការ​ង​នៃ​កងយោធពល​ខេរ​ភូមិន្ទ​និង​ជា​មេបញ្ជាកា​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដាក់​ឱ្យអនុវត្ត​ន៏​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ