របួសធ្ងន់​មនុស្ស​២​នាក់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ម៉ា​សដា និង​គោយន្ត​ច្នៃ​ដឹក​ឥដ្ឋ​នៅ​ស្រុក​សូទ្រនិគម​

248
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: យ៉ាងហោចណាស់​ក៏មាន​មនុស្ស​២​នាក់ បាន​រងរបួស​ធ្ងន់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង រវាង​រថយន្ត​ម៉ា​សដា ពណ៌​ស និង​គោយន្ត​ច្នៃ​ដឹក​ឥដ្ឋ​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៥​និង​៤០​នាទី ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២០ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​គោក​រលួស ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​សូទ្រនិគម បាន​និយាយថា ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​ម៉ា​សដា ពណ៌​ស ពាក់​ស្លាក​លេខ ២E ១៦១៧ បើកបរ​ដោយ​ឈ្មោះ យាន រី ភេទ​ប្រុស អាយុ​៤០ ទីលំនៅ​ភូមិ​ប៉ា​លី​ឡៃ សង្កាត់​ក្បាលស្ពាន ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​បើកបរ​ពី​ទិស​កើ​តទៅ​ទិស​លិច​។ ចំណែក​គោយន្ត​ឆ្នៃ​ដឹក​ឥដ្ឋ បើកបរ​ដោយ ឈ្មោះ​ហឿន ព្រីង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ នៅ​ភូមិ​រលួស ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​ឡើង​ពី​ទិស​ត្បូង ហើយ​បត់​ទៅ​ទិស​កើត បណ្ដាលអោយ​បុក​រថយន្ត​ម៉ាស​ដា​ពីក្រោយ ហើយ​រថយន្ត​ក៏ ជ្រុល​ទៅបុក​ដើមឈើ បណ្ដាលអោយ​របួស​មនុស្ស​ធ្ងន់​ចំនួន​០២​នាក់ ។​

​សមត្ថកិច្ច​បាន​បន្តថា អ្នករងរបួស​គឺមាន​ឈ្មោះ​ឡាន សុ​ខី ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជា​អ្នករួមដំណើរ​ជាមួយ​គោយន្ត​ដឹក​ឥដ្ឋ និង​ម្នាក់ទៀត​ឈ្មោះ យាន រី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ នៅ​ភូមិ​ប៉​លី​ឡៃ សង្កាត់​ក្បាលស្ពាន ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទោ​យ​មានជ័យ​(​ជា​អ្នកបើកបរ​រថយន្ត​)​។​

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែងកើតហេតុ រួច​ធ្វើការ​បញ្ជូន​អ្នករបួស​ទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សូទ្រនិគម ។​ចំណែក​វត្ថុតាង​មាន រថយន្ត និង​គោយន្ត ត្រូវបាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម