សុនខ​កំពុង​ទទួល​ការហ្វឹកហាត់​ពិសេស​ឱ្យ​ហិតក្លិន​រក​វីរុស កូ​វីដ​-១៩

277
ចែករម្លែក

កន្លងមក យើង​ធ្លាប់​ដឹង​ហើយ​ថា សុនខ​ត្រូវបាន​គេ​បង្ហាត់​ឱ្យ​ចេះ​ហិតក្លិន​រក​គ្រឿងញៀន និង​គ្រាប់ មីន​ជាដើម​។ ប៉ុន្តែ​ពេលនេះ​វា​កំពុង​ទទួល​ការហ្វឹកហាត់​ពិសេស​គឺ​ហិតក្លិន​រក​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី ដ៏​កាច​សាហាវ​កូ​រ៉ូ​ណា ឬ កូ​វីដ​-១៩​។ តែ​សំណួរ​សួរថា តើ​សុនខ​ពិតជា​អាច​ហិតក្លិន​រកឃើញ វីរុស​នេះដែរ​ឬទេ​?
​ ​
​អង្គការ​សប្បុរសធម៌​មួយ​នៅ​ប្រទេស​អង់គ្លេស ជឿជាក់ថា សុនខ​អាច​ធ្វើបាន​ហើយ​បានចាប់ផ្ដើម បង្ហាត់​ពួកវា​ឱ្យ​ហិតក្លិន​រក​វីរុស កូ​វីដ​-១៩ ក្រោយពី​ពួកវា​ហិត​រកឃើញ​ជំងឺ​ផ្សេងៗ​ដោយ​ជោគជ័យ កន្លងមក​។
​ ​
​អង្គការ Medical Detection Dogs ដែល​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៨ ដើម្បី​ប្រើប្រាស់​ឃានវិញ្ញាណ (​ញាណ​ដឹង​តាម​ច្រមុះ​) ដ៏​មុត​ស្រួច​របស់​សុនខ​ដើម្បី​ហិតក្លិន​រក​ជំងឺ​ផ្សេងៗ​របស់​មនុស្ស បាន​ចាប់ ផ្ដើមធ្វើ​ការ​លើ​គម្រោង​នេះ​កាលពី​ចុងខែ​មុន​។​

​នៅក្នុង​បន្ទប់​ហ្វឹកហាត់​នៅ​មី​ល​ថុ​ន ឃី​នស៍ (Milton Keynes) ប្រទេស​អង់គ្លេស ភាគ​កណ្ដា​ក សុនខ​ត្រូវបាន​បង្វឹក​ឱ្យ​ហិត​សំណាក​វីរុស កូ​វីដ​-១៩ ហើយ​ពួកវា​នឹង​ឱ្យ​សញ្ញា​នៅពេល​រកឃើញ វីរុស​។​
​ ​
​វិធីសាស្ត្រ​នេះ​គឺ​ផ្អែកលើ​ជំនឿ​ថា ជំងឺ​នីមួយៗ​សុទ្ធ​តែមាន​ក្លិន​ខុសៗ​គ្នា​ដែល​សុនខ​អាច​ហិត​ដឹង​៕ ប្រែ​សម្រួលៈ​ខុម​