តើ​អ្វី​ទៅជា “​ច្បាប់​នៃ​គម្លាត​សង្គម និង​ការដាក់​ខ្លួនឯង​នៅ​ឱ្យ​ឆ្ងាយ​?

245
ចែករម្លែក

យោងតាម​រដ្ឋាភិបាល​អ​ង់​គ្លេ​ស​បានឱ្យដឹងថា ការដាក់កំហិត​លើ​កូ​វីដ​-១៩ នៃ​ចក្រភព​អង់គ្លេស នឹងមាន​រយៈពេល​យ៉ាងហោចណាស់​បី​សប្តាហ៍​ទៀត​ចាប់ពី​ថ្ងៃទី ១៦ ខែមេសា​។​

​វិធានការណ៍​នៅនឹងកន្លែង​និយាយថា ប្រជាជន​គួរតែ​ចេញទៅ​ក្រៅ​ឱ្យបាន​តិច​តាម​ដែល​អាច ធ្វើទៅបាន ហើយ​ការចាក​ចេញពីផ្ទះ​របស់​ពួកគេ​គួរតែមាន “​លេស​សម​ហេតុផល​”​។ នេះ​រួមមាន ៖

​- ការធ្វើ​លំ​ហាត់ប្រាណ – តែម្នាក់ឯង ឬ​ជាមួយ​សមាជិកគ្រួសារ​រ​បស់​អ្នក​
​- ទិញ​ទំនិញ​សម្រាប់​តម្រូវការ​ចាំបាច់​
​- តំរូវការ​ផ្នែក​វេជ្ជសាស្ត្រ ឬ​ផ្តល់​ការថែទាំ​សម្រាប់​អ្នក​ងាយ​រងគ្រោះ​
​- ធ្វើដំណើរ​ទៅ ឬ​មកពី​កន្លែងធ្វើការ តែ​នៅពេលដែល​អ្នក​មិនអាច​ធ្វើការ​ពី​ផ្ទះ​បាន​។​
​- ប៉ូលីស​ក៏មាន​អំណាច​ធំ​ទូលាយ​ផងដែរ ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ ដោយ​អនុវត្ត​វិធានការណ៍ ឃ្លាតឆ្ងាយ​ពី​សង្គម​។​

តើ​អ្វី​ជា​“ លេស​សម​ហេតុផល​”?
​មន្ត្រី​ប៉ូលីស​បានចេញ​សេចក្តីណែនាំ​អំពី​អ្វីដែល​អាចជា​លេស “​សម​ហេតុផល​” និង “​មិន​សម ហេតុផល​” សម្រាប់​ប្រជាជន​ដែល​ចាក​ចេញពីផ្ទះ​របស់​ពួកគេ​។ ឧទាហរណ៍ ការទិញ​ឧបករណ៍ ដើម្បី​ជួសជុល​បន្ទះ​របង​ដែល​ត្រូវបាន​បំផ្លាញ​ថ្មីៗ​នេះ គឺ​សម​ហេតុផល ប៉ុន្តែ​ការទិញ​ថ្នាំលាប និង​ជក់ ដើម្បី​កែលម្អ​ផ្ទះបាយ​នឹងមិន​ត្រូវបាន​អនុញ្ញាត​ទេ​៕ ដោយៈ health.com.kh

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ