សម្ដេច​តេ​ជោ អញ្ជើញ​ដល់​ប្រទេស​វៀតណាម​ដោយ​សុវត្ថិភាព​

1206
ចែករម្លែក

ដោយ : វិបុល/ ​ភ្នំពេញ ៖ នៅវេលា​ម៉ោង ៩​និង​៤៧​នាទី ព្រឹក​ថ្ងៃទី​៣០ ខែមីនា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ដល់​ប្រទេស​វៀតណាម ហើយ​ដើម្បី​ចូលរួម​កិច្ចប្រជុំ កំពូល​មហា​អនុតំបន់​មេគង្គ លើក​ទី​៦ ស្រប​ជាមួយ​កិច្ចប្រជុំ​កំពូល​កម្ពុជា ឡាវ វៀតណាម លើក​ទី​១០ ស្តីពី​តំបន់ត្រីកោណ អភិវឌ្ឍន៍​ចាប់ពី​ថ្ងៃទី ៣០ ដល់​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម តប​តាម​ការអញ្ជើញ​របស់ លោក ង្វៀន សួន​ហ្វ៊ុ​ក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ សង្គមនិយម​វៀតណាម ។​

​គួរ​បញ្ជាក់ថា ឥស្សរជន​កម្ពុជា ដែល​នឹង​អញ្ជើញ​អមដំណើរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រួមមាន​លោក​អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, លោក វ៉ា គឹមហុង ទេសរដ្ឋមន្ដ្រី និង​ជា​ប្រធាន​គណកម្មាធិការ​កិច្ចការ​ព្រំដែន​ជាតិ​, លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​, លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​, លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​,​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ប្រ​ម៉ាញ់ និង​នេសាទ ព្រមទាំង​សមាជិក​ដទៃទៀត​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ។​

លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹង​មុន​ចាកចេញ ពី​ព្រលាន យន្ត ហោះ​អន្តរជាតិ​ភ្នំពេញ​ថា កិច្ចប្រជុំ​កំពូល មហា​អនុតំបន់​មេគង្គ លើក​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ “​សមិទ្ធិផល​រយៈ ពេល ២៥​ឆ្នាំ នៃ​កិច្ចសហប្រតិបត្តិការ និង​កា​រកសា​អនុតំបន់​មេគង្គ​ប្រកបដោយ​ចីរភាព សមាហរណកម្ម និង​វិបុលភាព​” ថ្នាក់ដឹកនាំ នឹង​អនុម័ត​ជា​ផ្លូវការ​ផែនការ​សកម្មភាព​ទីក្រុង​ហាណូយ ឆ្នាំ​២០១៨ -២០២២ និង​ក្របខណ្ឌ​វិនិយោគ​តំបន់ ឆ្នាំ​២០២២​។ សេចក្តីថ្លែងការណ៍​រួម​របស់​កិច្ចប្រជុំ​កំពូល នឹងត្រូវ​ចេញ ផ្សាយ ផងដែរ​។​

​បន្ទាប់មក​សម្តេច​តេ​ជោ​ក៏​អញ្ជើញ ចូលរួម​កិច្ចប្រជុំ​កំពូល កម្ពុជា ឡាវ និង វៀតណាម លើក​ទី​១០ ស្តីពី​តំបន់ត្រី កោណ​អភិវឌ្ឍន៍ ថ្នាក់ដឹកនាំ នឹង​ពិនិត្យ​សមិទ្ធិផល​នា​ឆ្នាំកន្លងមក នៃ​គំនិត​ផ្ដួចផ្ដើម​នានា ហើយនឹង​កំណត់​ទិស ដៅ​អភិវឌ្ឍន៍​នាពេល​អ​នា គ​ត ក្នុង​វិស័យ​សំខាន់ៗ រួមមាន​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យសេដ្ឋកិច្ច ពាណិជ្ ជកម្ម វិនិយោគ ហេ​ដ្ឋា​រចនា សម្ព័ន្ធ និង​ថាមពល​។ ថ្នាក់ដឹកនាំ នឹង​អនុម័ត​ផែនការ​សកម្មភាព​សម្រាប់​ការតភ្ជាប់​សេដ្ឋកិច្ចកម្ពុជា ឡាវ វៀតណាម ដល់​ឆ្នាំ​២០៣០ និង​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​កំពូល កម្ពុជា ឡាវ វៀតណាម លើក​ទី​១០ ស្តីពី​តំបន់ត្រីកោណ​អភិវឌ្ឍន៍​។​

​តាម​គម្រោង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​និង​និវត្តន៍​វិញ​នៅវេលា​ម៉ោង​៨​យប់​ថ្ងៃទី ៣១ ខែ មីនា នេះ ៕មន