FDA ព្រមានអំពីហានិភ័យ ជំងឺបេះដូង នៅពេលត្រាំ ជំរុញឱ្យប្រើថ្នាំគ្រុនចាញ់ ព្យាបាលកូវីដ១៩

321
ចែករម្លែក

រដ្ឋបាលចំណីអាហារនិងឱសថអាម៉េរិកកាលពីថ្ងៃសុក្រទី២៤មេសា បាន​ព្រមានក្រុមគ្រូពេទ្យកុំឱ្យចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់​ដែលកោតសរសើរដោយលោកប្រធានាធិបតីដូណាល់ត្រាំ ដើម្បីព្យាបាលកូវីដ១៩ លើកលែងតែនៅក្នុងមន្ទីរពេទ្យនិងការសិក្សា​ស្រាវជ្រាវ។

នៅក្នុងការដាស់តឿននេះ និយតករបានបង្ហាញរបាយការណ៍អំពីផល​ប៉ះពាល់នៃជំងឺបេះដូងក្នុងចំណោមអ្នកជំងឺកូវីដ១៩ ដែលបានលេបថ្នាំ Hydroxychloroquine ឬ ថ្នាំ Chloroquine។ ថ្នាំចំណាស់រាប់ទសវត្សរ៍ ដែលគេចេញវេជ្ជបញ្ជាសម្រាប់ជំងឺរលាកទងសួតនិងជំងឺរលាកសន្លាក់រ៉ាំរ៉ៃ​​​ ​​ផងដែរនោះ អាចបណ្តាលឱ្យមានផលប៉ះពាល់មួយចំនួនរួមមានបញ្ហា​ចង្វាក់បេះដូង សម្ពាធឈាមទាប និង ការខូចខាតសាច់ដុំឬសរសៃប្រសាទ។

ការព្រមាននេះកើតឡើងនៅពេលដែលគ្រូពេទ្យនៅមន្ទីរពេទ្យមួយនៅ​ញូវយ៉កបានចេញផ្សាយរបាយការណ៍ថា ភាពមិនប្រក្រតីនៃចង្វាក់បេះដូង​បានវិវត្តចំពោះអ្នកកើតជំងឺកូរ៉ូណាភាគច្រើនក្នុងចំណោមអ្នកជំងឺទាំង ៨៤ នាក់ ដែលត្រូវបានព្យាបាលដោយថ្នាំ Hydroxychloroquine និងថ្នាំ Antibiotic Azithromycin ជាថ្នាំផ្សំដែលត្រាំកំពុងជំរុញផ្សព្វផ្សាយ។

ថ្នាំទាំងពីរត្រូវគេដឹងថា ពេលខ្លះបានផ្លាស់ប្តូរចង្វាក់បេះដូងក្នុងវិធីគ្រោះថ្នាក់​ហើយសុវត្ថិភាពឬសមត្ថភាពរបស់ពួកវាក្នុងការជួយមនុស្សដែលមានជំងឺកូវីដ១៩ គឺគ្មាននរណាដឹងឡើយ។ ក្រុមប្រឹក្សាអ្នកជំនាញនៃវិទ្យាស្ថាន​សុខភាពជាតិកាលពីដើមសប្តាហ៍នេះបានផ្តល់អនុសាសន៍ប្រឆាំងនឹងការប្រើប្រាស់ថ្នាំផ្សំទាំងពីរនេះ លើកលែងតែនៅក្នុងការសិក្សាជាផ្លូវការ​ដោយសារតែ​សក្តានុពលនៃផលប៉ះពាល់។

កាលពីខែមុនរដ្ឋបាលចំណីអាហារនិងឱសថអាម៉េរិកបានអនុញ្ញាតឱ្យ​ប្រើប្រាស់ថ្នាំគ្រុនចាញ់មានកំណត់សម្រាប់អ្នកជំងឺកូវីដ១៩ ដែលមិនបាន​ចុះឈ្មោះក្នុងការស្រាវជ្រាវដែលកំពុងធ្វើនេះ។ រដ្ឋបាលចំណីអាហារ​និងឱសថអាម៉េរិកបាននិយាយថាហានិភ័យនៃថ្នាំនេះអាចគ្រប់គ្រងបាននៅពេលអ្នកជំងឺត្រូវបានពិនិត្យនិងតាមដានដោយគ្រូពេទ្យ។ ការសិក្សាមួយ​ចំនួនកំពុងធ្វើតេស្តថ្នាំ Hydroxychloroquine សម្រាប់ធ្វើជាការព្យាបាលឬសម្រាប់បង្ការកូវីដ១៩។

ពួកនិយតករបាននិយាយថា ឥឡូវនេះពួកគេកំពុងស៊ើបអង្កេតផលប៉ះពាល់​និងការស្លាប់ពីថ្នាំគ្រុនចាញ់ដើម្បីរាយការណ៍ទៅកាន់មជ្ឈមណ្ឌលត្រួតពិនិត្យថ្នាំពុលនិងអាជ្ញាធរសុខាភិបាលផ្សេងទៀត៕ ដោយ៖ កញ្ញាដាលីស/Ha

FDA មិនឱ្យប្រើថ្នាំគ្រុនចាញ់ Hydroxychloroquine ចំពោះអ្នកជំងឺកូវីដ១៩

ទីតាំងផ្សាយពាណិជ្ជកម្ម