ប្រេ​ស៊ីល​ក្លាយ​ជា​កន្លែងផ្ទុះ​វីរុស​ខ្លាំង ខណៈ​ដែល​កា​ធ្វើតេស្តិ៍​មានកម្រិត​

161
ចែករម្លែក

​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូវី​ដ​១៩​ជាច្រើន​ករណី បាន​បណ្តាលឱ្យ​មាន​អ្នកជំងឺ​នៅ​ពេញ​មន្ទីរពេទ្យ​និង​មាន​សាកសព​ច្រើន​នៅ​កន្លែង​ទុក​សាកសព ព្រម​ទាំង​នៅ​កន្លែង​បញ្ចុះសព​នៅ​ទូទាំង​ប្រទេសប្រេ​ស៊ីល​ ដោយសារតែ​ប្រទេស​ដ៏​ធំ​ជាងគេ​នៅ​អាមេរិក​ឡាទីន​នេះ គឺ​ជិត​នឹង​ក្លាយជា​មជ្ឈមណ្ឌល​មួយ​ក្នុងចំណោម​មជ្ឈមណ្ឌល​ឆ្លង​រាលដាល​ខ្លាំង​នៃ​ជំងឺ​រាតត្បាត​នេះ នៅលើ​ពិភពលោក​។​

​ក្រុម​មន្ត្រី​សុខាភិបាល​នៅ​ទីក្រុង​Rio de Janeiro និង​នៅ​ទីក្រុង​ចំនួន​៤​ទៀត​បាន​ព្រមាន​ថា មន្ទី​ពេទ្យ​នានា​នៅ​ទីក្រុង​ទាំង​នេះ បាន​កំពុង​ប្រឈម​នឹង​ការខ្វះខាត​សម្ភារៈ​ពេទ្យ​និង​ឧបករណ៍​​វេជ្ជាសាស្ត្រ​ចំបាច់ និង​មាន​អ្នកជំងឺ​ច្រើន​រួច​ហើយ​ដែល​មិន​អាច​ទទួល​អ្នកជំងឺ​បន្ថែម​បាន​ទៀត​នោះ​ទេ​។​

​ក្រុម​អ្នកជំនាញ​ផ្នែក​សុខភាព​រំពឹងថា ចំនួន​អ្នក​ឆ្លង​វីរុស​នៅក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​២១១​លាន​នាក់​នេះ​នឹង​កើនឡើង​ខ្ពស់​ជាង​អ្វី​ដែល​ត្រូវបាន​រាយការណ៍​ដោយសារតែ​ការ​ធ្វើតេស្តិ៍​មិន​គ្រប់គ្រាន់​​និង​ពន្យារពេល​ការធ្វើ​តេស្តិ៍​។​

​ទន្ទឹមនឹងនេះ​ដែរ ប្រធានាធិបតី លោក​ហ្សែ​រ បុល​សូ​ណារ៉ូ នៅតែ​និយាយ​ថា ជំងឺ​កូវី​ដ​១៩ គឺ​ជា​ជំងឺ​មិន​ធ្ងន់ធ្ងរ​ទេ ហើយ​វិធានការ​គម្លាត​សង្គម មិន​ចាំបាច់​ដើម្បី​បញ្ឈប់​វា​ទេ​។ លោក​បាន​និយាយថា​​មាន​តែ​ប្រជាជន​ប្រេ​ស៊ីល​ដែល​មាន​ហានិភ័យ​ខ្ពស់​គួរតែ​ត្រូវបាន​ដាក់​ឱ្យ​ស្ថិតនៅ​ដាច់​ដោយឡែក​។​

​ក្រុម​មន្ត្រី​នៅ​ទីក្រុង​Manaus បាន​និយាយថា កន្លែង​បញ្ចុះ​សា​សព​ត្រូវបាន​ពង្រីក​កាន់តែ​ធំ​ដោយសារ​មាន​សាកសព​ច្រើនឡើង ហើយ​ថា​កម្មករ​បាន​ជីក​បក់​សាកសព​១០០​នាក់​ក្នុង​មួយថ្ងៃ គឺ​កើនឡើង​ ៣ ដង​បើ​ធៀប​នឹង​ការ​បញ្ចុះសព​កាលពី​ពេលមុនៗ​។​

​ក្រសួង​សុខាភិបាល​បាន​និយាយថា គិត​រហូត​មកដល់ពេលនេះ មាន​ករណី​ឆ្លង​វីរុស​នេះ​ជិត​៥៣.០០០​នាក់ និង មាន​អ្នកស្លាប់​ជាង​៣.៦០០​នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn

មនុស្ស​ច្រើន​នាក់ រង់ចាំំ​ការធ្វើតេ​ស្តិ៍​រក​ជំងឺ​កូវី​ដ​១៩ នៅ​ទីក្រុង​Brasilia​ប្រទេសប្រេ​ស៊ីល កាលពី​ថ្ងៃទី​២៣​ខែ​មេសា​ឆ្នាំ​២០២០

ក្រុមគ្រួសារ​នៃ​អ្នក​ស្លាប់​ដោយកូវី​ដ​១៩ ធ្វើ​ពិធិ​បញ្ចុះស​ពនៅ​កន្លែង​បញ្ចុះសពដ៏​ធំ​មួយ​នៅ​ទីក្រុង​Manaus ប្រទេសប្រេ​ស៊ីល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ