​ខ្យល់​កន្ត្រាក់​ក្នុង​ឃុំ​៦​នៃ​ស្រុក​កំរៀង​ខូចខាត​ផ្ទះ​ពលរដ្ឋ​សរុប​១៥៨​ខ្នង​និង​ខូចខាត​សម្បត្តិ​រដ្ឋ​មួយចំនួន

291
ចែករម្លែក

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​លោក​អនុសាខា​កាកបាទក្រហម​ស្រុក​កំរៀង​បានឱ្យដឹងថា​កាលពី​ល្ងាច​ថ្ងៃទី​២៣​ខែមេសា​ឆ្នាំ​២០២០​មាន​ភ្លៀង​មួយ​មេ​ធំ​លាយឡំ​និង​ខ្ស​ល់​កន្ត្រាក់​បោកបក់​ទៅលើ​ឃុំ​ចំនួន​៦​បណ្តាលឱ្យ​ធ្វើឱ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​សរុប​២៦៣​ខ្នង​និង​ខូចខាត​សម្បត្តិ​រដ្ឋ​មួយចំនួន​។​

​លោក​សុខ​គឹម​ខុន​អភិបាលស្រុក​កំរៀង​បានឱ្យដឹងថា​ឃុំ​ទាំង​៦​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​មាន​១​ឃុំ​កំរៀង​ខូចខាត​ផ្ទះ​ចំនួន​២៧​ខ្នង​ធ្ងន់​មធ្យម​៦​ខ្នង​និង​ស្រាល​១១​ខ្នង​។​២​ឃុំ​អូរ​ដារ​ខូចខាត​ផ្ទះ​ចំនួន​១០​ខ្នង​ធ្ងន់​៣​ខ្នង​មធ្យម​៣​ខ្នង​និង​ស្រាល​៤​ខ្នង​។​៣​ឃុំ​បឹងរាំង​ខូចខាត​ផ្ទះ​ចំនួន​២៨​ខ្នង​ធ្ងន់​៤​ខ្នង​មធ្យម​១២​ខ្នង​និង​ស្រាល​១២​ខ្នង​។​

៤​ឃុំ​ត្រាង​ខូចខាត​ផ្ទះ​ចំនួន​១៩​ខ្នង​មធ្យម​៨​ខ្នង​និង​ស្រាល​១១​ខ្នង​។​៥​ឃុំ​តា​សែន​ខូចខាត​ផ្ទះ​ចំនួន​៧៩​ខ្នង​ធ្ងន់​១១​ខ្នង​មធ្យម​១​ខ្នង​និង​ស្រាល​៦៧​ខ្នង​និង​៦​ឃុំ​តា​ក្រី​ខូចខាត​ផ្ទះ​ចំនួន​១១០​ខ្នង​មធ្យម​៥៧​ខ្នង​និង​ស្រាល​៥៣​ខ្នង​។​
លោក​អភិបាលស្រុក​បាន​បន្តថា​ក្រៅពី​ខូចខាត​ផ្ទះសម្បែង​របស់​ប្រជាជន​នូវមាន​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​មួយចំនួន​ដូចជា​រោង​សាងសង់​ត្រៀម​ដាក់​អ្នក​ជំ​ងី​ក្នុង​មណ្ឌល​សុខភាព​ត្រាង​ដួលរលំ​ដល់​ដី​។​អនុវិទ្យាល័យ​តា​ក្រី​របើក​ដំបូល​អស់​ស​ង្ក័​សី​៣០​សន្លឹក​។​សាលាបឋមសិក្សា​តា​ក្រី​របើក​ដំបូល​៣០​សន្លឹក​ដំបូល​បង្គន់​អនាម័យ​និង​សើម​សៀវភៅ​មួយចំនួន​។​

​សាលាបឋមសិក្សា​ទួល​ទិល​ឃុំ​តា​ក្រី​របើក​ដំបូល​៣០​សន្លឹក​។​សាលាបឋមសិក្សា​ហ៊ុនសែន​អូរ​អន្លក់​ឃុំ​តា​សែន​របើក​ដំបូល​១៨​សន្លឹក​។​សាលា​បឋម​អូរ​ចម្លង​ឃុំ​តា​សែន​របើក​ដំបូល​៣០​សន្លឹក​។​សាលា​បឋម​ស្វាយស​ឃុំ​កំរៀង​ខូច​ដំបូល​បង្គន់​អនាម័យ​និង​បាក់​ស្លាក​។​សាលា​បឋម​ត​កា​បុស​ឃុំ​កំរៀង​របើក​ដំបូល​៤០​សន្លឹក​និង​សាលា​បឋម​សំរោង​ឃុំ​អូរ​ដារ​របើក​ដំបូល​១០​សន្លឹក​។​

​លោក​អភិបាលស្រុក​បានបញ្ជាក់​ថា​គ្រោះថ្នាក់​ធម្មជាតិ​ដោយ​ខ្យល់​កន្ត្រាក់​លើ​ឃុំ​ចំនួន​៦​ឃុំ​នៃ​ស្រុក​កំរៀង​លោក​បាន​ផ្ញើ​របាយការណ៍​ទៅ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​រួចហើយ​ដើម្បី​ស្នើសុំ​ជំនួយ​បឋម​យកមក​ជួយ​ជនរងគ្រោះ​ទាំងអស់​ដែល​កំពុង​ជូ​ប​ការលំបាក​ខ្វះខាត​យ៉ាងខ្លាំង​៕S/

​ ​រូបថត​៖​ផ្ទះ​ជនរងគ្រោះ​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នៅក្នុង​៦​នៃ​ស្រុក​កំរៀង​

ទីតាំងផ្សាយពាណិជ្ជកម្ម