​បង្កើត​មូលនិធិ​សហគមន៍​ជួយ​កសិករ​ក្នុង​ការដាំដុះ​បន្លែ​និង​ចិញ្ចឹមសត្វ​លើកកម្ពស់​ជីវភាព​

259
ចែករម្លែក

ដោយ​៖ ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖ ដើម្បី​រួមចំណែក​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​លំបាក ពិសេស​ក្នុងដំណាក់កាល​ឬ​សម័យ​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​ក្នុង​ការជួយ​ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ។​


​លោក​ឧបនាយករដ្ឋមន្ត្រី​កែ​គឹមយ៉ាន​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ​បាន​បង្កើតជា​មូលនិធិ​សហគមន៍​មួយ​ជួយ​ដល់​បងប្អូន​ដល់​កសិករ​ក្នុងការ​ប​ង្កេ​បង្កើន​ផល​តាមរយៈ​ការដាំដុះ​បន្លែ​និង​ចិញ្ចឹមសត្វ ផ្សេងៗ​។​

​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​ដឹកនាំ​ដោយ​លោក​លី​សារី​និង​លោក​គឹ​ង​វណ្ណៈ​ជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្មីៗ​នេះ​បាន​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ចុះ​ត្រួតពិនិត្យ​អាងទឹក​សម្រាប់​បង្កបង្កើន​ផល និង​ជម្រុញ​ការធ្វើ​កសិកម្ម​រួមមាន​ការដាំដុះ​ដំណាំ​រួមផ្សំ​ការចិញ្ចឹម​សត្វរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ។

​គម្រោង​មូល​និ​ធី​នោះ​គឺ​ក្នុង​គោលបំណង​ជួយ​បង្កើន​សេដ្ឋកិច្ច​គ្រួសារ​បងប្អូន​បករ​ជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​កសិករ​និង​ពលករ​ខ្មែរ​មកពី​បរទេស​ពិសេស​ប្រទេស​ថៃ​។​ក្នុងនោះ​ខេត្តបន្ទាយមានជ័យ​មាន​ពលករ​ខ្មែរ​ជាង​២​ម៉ឺន​នាក់​ហើយ​បាន​វិល​មក​ស្រុកកំណើត​។កិច្ចប្រជុំ​មានការ​ចូលរួម​ពី​អភិបាលក្រុង​មន្ទីរ​អង្គភាព​ស្ថាប័ន​ពាក់ព័ន្ធ​អាជ្ញាធ​ភូមិ​ឃុំ សង្កាត់ ៕S/

រូបថត ៖ លោក​លី សារី លោក​គឹ​ង វណ្ណៈ ដឹកនាំ​កិច្ចប្រជុំ​និង​ចុះ​ពិនិត្យ​អាងទឹក ចម្ការ​ដាំ​បន្លែ ការចិញ្ចឹម​សត្វ នៅតាម​មូលដ្ឋាន​ក្នុង​ខេត្តបន្ទាយមានជ័យ ( រូប​៖ ប​.​ជ័យ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម