​បុរស​ម្នាក់​ក្រោយ​ផឹកស៊ី​ឡើង​បើករថយន្ត​ស្ទុះ​ធា្ល​ក់​ចូលក្នុង​ស្រះ​ទឹក​លង់​ស្លាប់​

287
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​បុរស​ម្នាក់​បាន​ស្លាប់​នៅក្រោយពេល​ផឹក​ហើយ​បាន​ឡើង​បើករថយន្ត​បម្រុង​នាំ​ក្រុមគ្រួសារ​ត្រឡប់ទៅផ្ទះ​វិញ​។​ប៉ុន្តែ​បែរជា​ជាន់​ហ្គែ​រ​ច្រឡំ​ថា​ហ្វាំ​ង​ធ្វើឱ្យ​រថយន្ត​ស្ទុះ​ទៅមុខ​ធ្លាក់ចូល​ក្នុង​ស្រះ​ទឹក​លង់​ស្លាប់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ភូមិ​មហាផល​ឃុំ​ឈានមុខ​ស្រុក​ត្បែង​មាន​ជ​យ័ ខេត្តព្រះវិហារ​កាលពីរ​សៀ​ល​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ឈានមុខ​បាន​បញ្ជាក់ថា​មុនពេល​ហេតុការណ៍​នេះ​បាន​កើតឡើង​មាន​ក្រុមគ្រួសារ​មួយ​បាន​ជិះ​រថយន្ត​ម៉ាក​ហៃ​ព្រី​ត​ពាក់​ស្លាក​លេខ​ភ្នំពេញ​2Q.3877​មក​លំហែកាយ​កម្សាន្ត​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ក្បែរ​មាត់​ស្រះ​ទឹក​មួយកន្លែង​។​ក្នុងនោះ​ក៏មាន​ការរៀបចំ​ហូបចុក​នូវ​គ្រឿង​ស្រវឹង​ផងដែរ ។​

មន្ត្រី​ដដែល​បាន​បន្តថា​ក្រោយពី​បាន​ផឹក​គ្រឿង​ស្រវឹង​បុរស​ជា​ប្តី​បាន​ឡើង​បើករថយន្ត​របស់ខ្លួន​ក្នុង​គោលបំណង​នាំ​ប្រព​ន្ឋ​និង​កូន​វិលត្រឡប់​ទៅផ្ទះ​វិញ​។​ប៉ុន្តែ​ដោយសារ​ខ្លួន​ស្រវឹងស្រា​ខ្លាំងពេក​ដាក់​ជើង​ជាន់​ហ្គែ​រ​ច្រឡំ​ថា​ប្រាំង​រថយន្ត​ស្ទុះ​ហោះចូល​ក្នុង​ស្រះ​ទឹក​។​តែ​សំណាងល្អ​ប្រពន្ធ​និង​កូន​នៅ​មិនទាន់បាន​ចូលទៅក្នុង​រថយន្ត​។​ចំណែកឯ​បុរស​ជា​ប្តី​ជាប់​នៅក្នុង​រថយន្ត​បណ្តាលឱ្យ​ឈ្លក់ទឹក​ស្លាប់​។

​ជនរងគ្រោះ​មានឈ្មោះ​ឈួន​ឈាន​ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​រស់នៅ​ភូមិ​ភារៈកិច្ច​សង្កាត់​ប៉ា​លហាល​ក្រុង​ព្រះវិហារ​ខេត្តព្រះវិហារ​។​បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឱ្យទៅ​ក្រុមគ្រួសារ​ដឹកនាំ​យកទៅ​ធ្វើ​បុណ្យ​ក្រោយពី​ធ្វើការ​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ​រួច​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម