ពលករ​ខ្មែរ​ធ្វើការ​នៅ​ថៃ បន្ត​វិល​ចូលមកក្នុង​ប្រទេស​វិញ​ជា​បន្តបន្ទាប់​

285
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: លោក​វរសេនីយ៍ឯក អ៊ឹម កុសល ស្នងការរង​ខេត្ត​ទទួល​ការងារ​ឆ្លើយតប​រហ័ស បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​នៅតែមាន​បងប្អូន​ប្រជា​ពលករ​បន្ត​វិល​ចូលមកក្នុង​ប្រទេស​វិញ​ជា​បន្តបន្ទាប់ រីឯ​កងកម្លាំង​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅតែ​បន្ត​ទទួល​ពិនិត្យ និង​ដឹកជញ្ជូន​ពួកគាត់​ទៅតាម​គោលដៅ​រៀងៗ​ខ្លួន​។​

​លោក​ស្នងការរង​ខេត្ត​បានបញ្ជាក់​កាលពី​ថ្ងៃទី​២៥​ខែមេសា​ឆ្នាំ​២០២០ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្តបាត់ដំបង និង​ជា​មេបញ្ជាការរង​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៥ និង​ក្រុមការងារ​បាន​អញ្ជើញ​ចុះ​សំណេះសំណាល​ជាមួយ​ប្រជា​ពលករ​ខ្មែរ ដែល​វិល​មកពី​ប្រទេស​ថៃ​នៅ​ចំណុច​ទីបញ្ជាការ​វរ​សេនា​តូច​លេខ ៥០៤ (​ហៅ ប្រាំ​សូន្យ​បួន​) ចំណុះ​កងពលតូច​ថ្មើរជើង​លេខ​៥៣ ដែល​ឈរជើង​ក្នុងភូមិ​សាស្ត្រ​ស្រុក​កំរៀង ដើម្បី​ពិនិត្យ​កំដៅ​រួច​ជូន​ពួកគាត់​ទៅ​ស្រុកកំណើត រៀងៗ​ខ្លួន​។

​លោកស្នងការ​ខេត្ត​បាន​ទៅពិនិត្យ​ច្រករបៀង​មួយចំនួន​តាម​បន្ទាត់​ព្រំដែន ក្នុងភូមិ​សាស្ត្រ​ស្រុក​កំរៀង​ស្រុក​ភ្នំព្រឹក និង​ស្រុក​សំពៅ​លូន ដើម្បី​បានដឹង​អំពី​ស្ថានភាព​សន្តិសុខ​នៅ​ទីនោះ​ផងដែរ​។

​លោកស្នងការ​ខេត្ត​បាន​ឧបត្ថម្ភ​ដល់​អង្គភាព​បញ្ជាការ​វរ​សេនា​តូច​លេខ​៥០៤ ចំណុះ​កងពល​ថ្មើរជើង​លេខ​៥៣​មាន​អង្ករ ចំនួន ២០០​គីឡូក្រាម​ស្មើ​៤​កា​រ៉ុង -​មី​ចំនួន​២​កេស​ធំ ស្មើ ១២​កេស​តូច និង​ថវិកា​ចំនួន​១ លាន​រៀល​)៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម