គីម ជុង​អ៊ុន ​ស្លាប់​កាលពី​យប់​ថ្ងៃ​សៅរ៍ ??

2767
ចែករម្លែក

​គីម ជុង​អ៊ុន មេដឹកនាំ​កំពូល​របស់​កូរ៉េ​ខាងជើង​បាន​ស្លាប់ នេះ​បើ​តាម​ការផ្សាយ​របស់​ប្រភព​ព័ត៌មាន​មិន​ផ្លូវការ​ជា​ច្រើន ទោះជា​យ៉ាងណា​ស្ថានភាព​សុខភាព​និង​ទីកន្លែង​ស្នាក់នៅ​របស់​មេដឹកនាំ​​ផ្តាច់ការ​រូប​នេះ​នៅ​តែ​មិន​ច្បាស់ ដោយសារ​តែ​ការរក្សា​ការសម្ងាត់​កំពូល​រដ្ឋ​រដ្ឋ​ឯកោ​នេះ​។​

គេ​ថា គីម ជុង​អ៊ុន ងាប់​ខួរក្បាល ដោយ​ការវះកាត់​បេះដូង​ថ្លោះធ្លោយ​មួយ​

​បើ​តាម​សារព័ត៌មាន​express​របស់​អង់គ្លេស សារព័ត៌មាន​ចិន​និង​ជប៉ុន​ក៏​បាន​ផ្សាយ​ថា​ មេដឹកនាំ​វ័យ​៣៦​ឆ្នាំ​រូប​នេះបាន​ស្លាប់​។​ប្រភព​ផ្សេងទៀត បាន​និយាយថា​ លោក​បាន​ស្ថិតនៅលើ​គ្រែ​មរណៈ​ដោយ​​សារ​ខួរក្បាល​លែង​ដំណើរការ​(​ងាប់​) និង​គ្មាន​សង្ឃឹម​អាច​សង្គ្រោះ​បាន​ទេ បន្ទាប់​ពី​ការវះកាត់​បេះដូង​ថ្លោះធ្លោយ​មួយ​។​

​ដោយសារ​តែ​ការរក្សា​ការសម្ងាត់​បំផុត​នៅ​កូរ៉េ​ខាងជើង ការបញ្ជាក់​ថា​លោក​គីម ជុង​អ៊ុន​ស្លាប់ ឬ​នៅ​មាន​ជីវិត វា​ពិបាក​ធ្វើ​ឡើង​ណាស់​នៅ​មុន​ការប្រកាស​ផ្លូវការ​ណាមួយ​។​តែ​អនុប្រធាន​ស្ថានីយទូរទស្សន៍​​មួយ​នៅ​ហុងកុង​ដែល​អះអាង​ថា​ជា​ក្មួយ​របស់​រដ្ឋមន្ត្រីការបរទេស​ចិន បានប្រកាសថា​«​ប្រព័ត៌​មាន​រឹងមាំ​មួយ​»​បាន​ប្រាប់​លោក​ថា លោក​គីម ជុង​អ៊ុន បាន​ស្លាប់​។​

​ប្រភព​ព័ត៌មាន​ផ្សេង​ទៀត​បាន​និយាយថា ក្រុមគ្រូពេទ្យ​ចិន​ក៏​ត្រូវបាន​បញ្ជូន​ទៅ​កាន់​ទីក្រុង​ព្យុង​យ៉ាង​របស់​កូរ៉េខាងជើង ហើយ​ប៉ុន្មាន​ម៉ោង​មុន កាសែត​ជប៉ុន​Shukan Gendai បាន​អះអាង​ថា មេ​​ដឹកនាំ​ផ្តាច់ការ​កូរ៉េខាងជើង បាន​ស្ថិតក្នុង​សភាព​ខួរក្បាល​លែង​ដំណើរការ បន្ទាប់​ពី​ការវះកាត់​បេះដូង​។​

​មនុស្ស​៣​នាក់​ដែល​ដឹង​រឿង​នេះ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រថា គណៈប្រតិភូ​ពេទ្យ​ចិន​សម្រាប់​កូរ៉េខាងជើង បាន​ចាកចេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ។​ពួកគេ​រួម​មាន​វេជ្ជបណ្ឌិត​និង​មន្ត្រី​បក្ស​កុំ​ម្មុយ​​និ​ស្ត​។​

​វេជ្ជបណ្ឌិត​ម្នាក់ ដែល​គេ​ជឿ​ថា​ស្ថិត​ក្នុង​ក្រុម​នេះ បាន​និយាយថា ការពន្យារ​ដំណើរការ​វះកាត់​បេះដូង បាន​បណ្តាល​ឲ្យមេដឹកនាំ​នេះ​ធ្លាក់ខ្លួន​ឈឺ​កាន់តែ​ធ្ងន់​។​

​របាយការណ៍​អំពី​មរណភាព​របស់​លោក​គីម ជុង​អ៊ុន​កើតឡើង​ចំពេល​រូបភាព​ផ្កាយរណប​បង្ហាញ​រថភ្លើង​ផ្ទាល់ខ្លួន​របស់​លោក​គីម ត្រូវបាន​គេ​ថត​ឃើញ​នៅ​ទីក្រុង​វ៉ុន​សាន ។​វី​ល រី​ប​ផ្លី នៅ​សារព័ត៌មាន​CNN​បាន​និយាយថា រូបភាព​រថភ្លើង​នៅក្រៅ​អគារ​មេដឹកនាំ​កូរ៉េខាងជើង បញ្ជាក់ថា​មាន​រឿង​អ្វី​ធំ​នៅ​ខាងក្នុង​។​ឪពុក​គាត់​ត្រូវ​គេ​ជឿ​ថា​បាន​ស្លាប់​នៅលើ​រថភ្លើង​របស់លោក​។​ច្បាស់​ណាស់​មាន​អ្វី​ធំ​កើត​នៅ​​ក្នុង​កូរ៉េខាងជើង ។​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​នៅ​ស្ងាត់ស្ងៀម​អស់​ប៉ុន្មាន​ថ្ងៃ​មកហើយ​»​។​

​ចំណែកមន្ត្រី​ក្រសួង​ការពារជាតិ​អាម៉េរិក​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​សារព័ត៌មាន Newsweek ថា វត្ត​មាន​រថភ្លើង​នៅ​វ៉ុន​សាន និង​អវត្តមាន​របស់​គីម​នៅក្នុង​ពិធី​កាលពី​ពេល​ថ្មីៗ​កាន់តែ​ពង្រឹង​​លើ​ការអះអាង​អំពី​សុខភាព​មិន​ល្អ​របស់​គីម​។​

​គេ​និយាយថា រូបភាព​ចុងក្រោយ​នេះ​អាច​បង្ហាញ​ថា កូរ៉េខាងជើង​កំពុង​រៀបចំ​ពិធី​បុណ្យសព នៅ​ពេល​ប្រទេស​នេះ​ពន្យារពេល​ប្រកាស​ការស្លាប់​របស់​លោក ដើម្បី​ធានា​សន្តិសុខ​៕

​ប្រែ​សម្រួល​ពី​express ដោយ​៖​វាសនា​/Ha

​រថភ្លើង​ផ្ទាល់​សម្រាប់​គ្រួសា​រគីម ត្រូវ​បាន​ថត​ឃើញ​នៅ​ក្រុង​វ៉ុន​សាន​