ប្អូនថ្លៃ​បាញ់​បងថ្លៃ​៣​គ្រាប់​គេចខ្លួន​ជិត​២​ខែ​ត្រូវអស់​លក្ខណ៍​ហើយ​បន្ថែម​បទល្មើស​មួយទៀត​

199
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២៦​ខែមេសា​ឆ្នាំ​២០២០​នេះ​មន្ត្រី​ជំនាញ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​ជនសង្ស័យ​២​នាក់​ទៅកាន់​តុលាការ​ដើម្បី​ផ្តន្ទាទោស​ពាក់ព័ន្ធ​ករណី​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​(​ប្រើ​អាវុធខ្លី​បាញ់​បងថ្លៃ​ឲ្យ​របួសធ្ងន់​)​និង​ជួញដូរ​នូវ​សារធាតុ​ញៀន​។​


​ជនសង្ស័យ​ឈ្មោះ​រស់​សូ​ឌី​ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​បាន​បាញ់​បងថ្លៃ​ចំនួន​៣​គ្រាប់​បណ្តាលឱ្យ​រងរបួស​ធ្ងន់ កាលពី​ថ្ងៃទី​២៩​ខែកុម្ភ​:​ឆ្នាំ​២០២០​។​នៅ​ចំណុច​ផ្ទះ​លេខ​T១៤​ផ្លូវ​បេតុង​ភូមិ​បឹង​សាឡាង​សង្កាត់​ឫស្សីកែវ​ខណ្ឌឫស្សីកែវ​រួច​រត់គេចខ្លួន​បាត់​ជិត​២​ខែ​ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ​រកឃើញ​តម្រុយ​កំពុង​លាក់ខ្លួន​នៅ​ខេត្តកោះកុង​។​ទើប​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចុះទៅ​សហការ​ណ៍​ជាមួយ​អាវុធហត្ថ​ស្រុក​ស្រែអំបិល​ខេត្តកោះកុង​ឃាត់ខ្លួន​បានតែ​ម្តង​។​

​ជនសង្ស័យ​បាន​សារភាពថា នៅ​ថ្ងៃកើតហេតុ​រូប​ខ្លួន​និង​ប្រពន្ធ បាន​ទំនាស់​ពាក្យសម្ដី​ជាមួយគ្នា នៅ​ផ្ទះជួល​ចំណុចកើតហេតុ​។​ពេលនោះ ស្រាប់តែ​ម្តាយក្មេក របស់ខ្លួន បានចេញ​មុខ​អន្តរាគមន៍ ហើយ​ជេរ​មកលើ​រូប​ខ្លួន​យ៉ាងខ្លាំង​។​បន្ទាប់មក​បងថ្លៃ​រប​ស់​ខ្លួន​ឈ្មោះ​ប៊ុត​តុលា​ភេទ​ប្រុស​បានមក​ស្ដីបន្ទោស​ខ្លួន​បន្ថែមទៀត និង​មានបំណង នាំ​ម្តាយក្មេក ប្រពន្ធ និង​កូន​ខ្លួន ចាក​ចេញពីផ្ទះ ។​

​តែ​ខ្លួន​មិន​ព្រមឱ្យ​ចាកចេញ បងថ្លៃ​ក៏បាន​បោះសម្ដី​ថា បើ​ហែ្អ​ង​ខ្លាំង​បាញ់​អញ​មក ដោយ​រូប​ខ្លួន​ខឹង​ខ្លាំង ក៏​ដក​កាំភ្លើងខ្លី​បាញ់​ទៅលើ​បងថ្លៃ​ចំនួន​៣​គ្រាប់​រួច​ក៏​គេចខ្លួន​ទៅ​ដេក​ផ្ទះសំណាក់​ខេត្តកំពង់ស្ពឺ​មួយ​យប់ ទើប​បន្តទៅ​លាក់ខ្លួន​នៅ​ខេត្តកោះកុង រហូតដល់​ថ្ងៃ​ដែល​អាវុធហត្ថ ឃាត់ខ្លួន​តែម្តង​។​

​ក្នុងអំឡុងពេល សមត្ថកិច្ច​អាវុធហត្ថ​ធ្វើ​ប្រតិបត្តិការ បាន​ឆែកឆេ​បន្ទប់​ជនសង្ស័យ​ឈ្មោះ រស់ សូ​ឌី និង​បន្ទប់​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ នូ​ច ភា​រ៉ា ដែល​នៅក្បែរ​គ្នា រកឃើញ​អាវុធខ្លី​១​ដើម គ្រាប់​១៣​គ្រាប់ ថ្នាំញៀន​១២​កញ្ចប់​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​១​។​ជនសង្ស័យ​បាន​សារភាព​បន្ថែមថា​កន្លងមក​រូប​គេ​ធ្លាប់បាន​ជាប់ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​រយៈពេល​៩​ខែ ពីបទ​ជួញដូរ​គ្រឿងញៀន ទើបតែ​ចេញ​វិញ​ក្នុង ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៩៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ