ជនបរទេស​ម្នាក់ចាប់​គោ​ប្រជាពលរដ្ឋ​ទុក សុំ​វិញ​មិ​ឲ្យ​, ប្រាប់​សមត្ថកិច្ច​ឲ្យ​ជួយ បែកធ្លាយ​ដាំ​ដំណាំ​កញ្ឆា​២៥​គុម្ព​

1518
ចែករម្លែក

ដោយ​៖ ចាន់តូ / ភ្នំពេញ​៖ នៅវេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៨ នគរបាល​ខណ្ឌដង្កោ ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការ​ខណ្ឌ បាន​ចុះបង្ក្រាប​ទី​តាំ​ដាំ​ដំណាំ​កញ្ឆា​២៥​គុម្ព និង​ធុង​ប៉េ​ត្រូ​៥២​ទៀត ត្រៀម​ដាំ​បន្ត ដោយ​ឃាត់ខ្លួន​ជនបរទេស​ម្នាក់ យកទៅ​សួរ​នាំនៅ​ប៉ុស្ដិ៍​ជើងឯក ស្ថិតនៅ​ភូមិ​ព្រែក​ប្រណាក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។​

​មុន​ឈានដល់​បែកធ្លាយ​ដំណាំ​កញ្ឆា មាន​គោ​ប្រជាពលរដ្ឋ​ចូល​ស៊ី​ស្មៅ​ក្នុង​ដី​ផ្ទះ​ដែល​ជនបរទេស​ស្នាក់នៅ មិនដឹងថា ខឹង​រឿង​គោ​ស៊ី​អី សង្ស័យ​ខឹង​គោ​ស៊ី​ដំណាំ​កញ្ឆា​ក៏​មិនដឹង ជនបរទេស​រូបនោះ បាន​ចាប់​គោ​ប្រជាពលរដ្ឋ​១​ក្បាល​ចងទុក​។ ទោះបី​ម្ចាស់​មកសុំ​វិញ ក៏​មិន​ព្រម​ប្រគល់​ឲ្យ​ម្ចាស់​វិញ ស្រែក​តែ “No No…”​។ ម្ចាស់​គោ​ក៏​សម្រេចចិត្ត រាយ​ការ​ប្រាប់​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ លុះ​សមត្ថកិច្ច​ចុះមក​ដល់ផ្ទះ​កើតហេតុ ស្រាប់តែ​ប្រទះឃើញ​ដំណាំ​កញ្ឆា​២៥​គុម្ព ដាំ​ក្នុង​ធុង​ប៉េ​ត្រូ​និង​៥២​ធុង​ប៉េ​ត្រូ​ទៀត ត្រៀម​នឹង​ដាំ​បន្ត ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​សួរនាំ​៕L​