មនុស្យ​បួន​នាក់​វង្វេង​ក្នុងព្រៃ​នៃ​រមណីយដ្ឋាន​ថ្ម​ក្រាល​ត្រូវបាន​រកឃើញ​

350
ចែករម្លែក
មនុស្យ​បួន​នាក់​វង្វេង​ក្នុងព្រៃ​នៃ​រមណីយដ្ឋាន​ថ្ម​ក្រាល​ត្រូវបាន​រកឃើញ​

ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ​មនុស្ស​ប្រុស​ស្រី​បួន​នាក់​ដែល​បាន​វង្វេង​ក្នុងព្រៃ​នៅ​នៃ​រមណីយដ្ឋាន​ថ្ម​ក្រាល​ត្រូវបាន​សមត្ថកិច្ច​ក្រុមគ្រួសារ​សាច់ញាតិ​រកឃើញ​វិញ​ហើយ ។ ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​រមណីយដ្ឋាន​ទឹកធ្លាក់​ថ្ម​ក្រាល ស្ថិតនៅ​ក្នុងភូមិ​កោះ​ខ្ទុម្ព ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។


​ក្រោយ​ក្រុម​អ្នករុករក​បាន​ប្រទះឃើញ​មនុស្ស​ប្រុស​ស្រី​បួន​នាក់​នោះ​ហើយ ក៏បាន​នាំយក​ត្រឡប់មកវិញ​នៅ​ម៉ោង ១១​យប់​ថ្ងៃទី​២៦ ខែមេសា ប្រគល់​ឲ្យ​ទៅ​ក្រុមគ្រួសារ​សាច់ញាតិ​នាំយក​ត្រឡប់​ទៅ​លំ​ឋាន​វិញ និង​បាន​សន្យាថា​នៅ​ថ្ងៃ ៩​កើត នឹង​យក​សំណែន​ទៅ​សែន​ឲ្យ​អ្នកតា​ភ្នំ​នៅ​ទីនោះ​ដើម្បី​សុំ​លា​មាត់ លា ក​។
​ការ​វង្វេង​នៅក្នុង​ព្រៃ​នេះ​មិនមែន​ទើប​និង​កើតមាន​ម្តងនេះ​ទេ​កន្លងមក​ក៏​ធ្លាប់មាន​បុរស​ម្នាក់​វង្វេង​នៅក្នុង ព្រៃ​តំបន់​នេះ ជាច្រើន​ថ្ងៃ​ដែរ​។​

​មនុស្យ​បួន​នាក់​វង្វេង​ក្នុងព្រៃ​នៃ​រមណីយដ្ឋាន​ថ្ម​ក្រាល​ត្រូវបាន​រកឃើញ​


​សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹងថា មាន​មនុស្ស​ប្រុស​ស្រី បួន​នាក់ មាន​ទីមួយ​. ឈ្មោះ លាស់ ភាស់​ត្រា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ​។ ទី​ពីរ​. ឈ្មោះ ប៉េ ប៊ុន​សំណាង ភេទ​ប្រុស អាយុ ២៣​ឆ្នាំ​។ ទី​បី​. ឈ្មោះ ប៉េ ប៊ុន​លាភ ភេទ​ស្រី អាយុ ១២​ឆ្នាំ និង​ទី​បួន​. ឈ្មោះ ឡេង គឹម​ខេង ភេទ​ប្រុស អាយុ ១១​ឆ្នាំ បាននាំគ្នា​ឡើងទៅ​លេង​ផ្នែក​ខាងលើ​នៃ​រមណីយដ្ឋាន​ទឹកធ្លាក់​ថ្ម​ក្រាល​នៅ​ម៉ោងជាង​៤​ល្ងាច ថ្ងៃទី​២៦ ខែមេសា ដោយ​ទុក​លោកយាយ​ពីរ​នាក់​នៅចាំ​ខាងក្រោម​។ លុះដល់​ម៉ោង​ប្រមាណ​ជាង ៦​ជិតយប់​ទៅហើយ​នៅតែ​មិនឃើញ​នាក់​ទាំង​បួន​ត្រឡប់មកវិញ លោកយាយ ក៏ ដើរទៅ​សួរ​គេឯង​ជិតៗ​នោះ​ទើប​បង្ក​ឲ្យ​កើតមាន​ការភ្ញាក់ផ្អើល​ដ​លើ​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ​តែម្ដង​។​


​ពេលនោះ​កម្លាំង​ប្រជា​ការពារ សហគមន៍​នៅ​តំបន់​នោះបាន​ប្រកាស​តាមរយៈ​មេក្រូ នៅតែ​មិន​ទទួលបាន​ដំណឹង​ឆ្លើយតប​មកវិញ ដោយមាន​ការចាប់អារម្មណ៍​ថា ទីតាំង​នោះ​គឺមាន​បារមី​ខ្លាចក្រែង​ខុសមាត់ខុសក ជាមួយនឹង​បារមី​អ្នកតា​ភ្នំ ចាស់ទុំ​នៅ​តំបន់​នោះ​ក៏បាន​ទៅរក​គ្រូ​ហោ (​ស្មឹង​ស្មា​ធ​)​មក​បញ្ជាន់រូប ដើម្បី​ចង់ដឹងថា មនុស្ស​ប្រុស​ស្រី​បួន​នាក់​នោះ​នៅទីណា​។

​មនុស្យ​បួន​នាក់​វង្វេង​ក្នុងព្រៃ​នៃ​រមណីយដ្ឋាន​ថ្ម​ក្រាល​ត្រូវបាន​រកឃើញ​


​ក្រោយពី​បញ្ជាន់រូប​រួច​គ្រូ បាន​បញ្ជាក់ថា មនុស្ស​ប្រុស​ស្រី​បួន​នាក់​នោះ​គឺ​បាន​ខុសមាត់​ជាមួយនឹង​អ្នកតា​ភ្នំ​ដែលមាន​បារមី តែ​ត្រូវបាន​ចាស់ទុំ​នៅ​ស្រុក​នោះ​អង្វរករ នឹង​សន្យាថា​នៅ​ថ្ងៃ ៩​កើត​ខាងមុខនេះ​និង​សែនព្រេន​ដាក់ឱ្យ ។ ពេលនោះ អាជ្ញាធរ​រួម​និង​កម្លាំង​ប្រជា​ការពារ​.​កម្លាំង​សហគមន៍​.​កម្លាំង​សមត្ថកិច្ច​នឹង​កម្លាំង​បរិស្ថាន​ក៏បាន​រួមសហការ​គ្នា​ចែកជា​បី​ទៅ បួន​ក្រុម​ដើម្បី​ដើរ​រុករក លុះដល់​ម៉ោង ១១​យប់​ថ្ងៃ​ដដែល​ក៏បាន​ប្រទះឃើញ​មនុស្ស​ប្រុស​ស្រី​ចំនួន បួន នាក់​នៅ​កណ្ដាល​ព្រៃ​ជ្រៅ ស្ងាត់ជ្រងំ តែ​និយាយស្តី​ហាក់ដូចជា​រវើរវាយ​ខុស​ប្រក្រតី​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម