បញ្ជូនស្ត្រីចំណាស់ម្នាក់ទៅតុលាការ ពីបទរក្សាទុក ជួញដូរនូវសាធាតុ ញៀនខុសច្បាប់

215
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត កាលពីព្រឹកថ្ងៃ២៨ ខែមេសា ឆ្នាំ២០២០ បានបញ្ជូនស្ត្រីសង្ស័យចំណាស់ម្នាក់ទៅតុលាការពីបទរក្សាទុក ដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសាធាតុញៀន។ ស្ត្រីចំណាស់រូបនេះត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍នៃអធិការនគរបាលក្រុងបាត់ដំបងចាប់ខ្លួនបានកាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅចំណុចក្រុមទី៣០នៅភូមិកំពង់ក្របីសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង។

លោក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងថាជនសង្ស័យមានឈ្មោះចិន តឿហៅហៅយាយតឿហៅយាយសក់សអាយុ៧៤ឆ្នាំនៅភូមិ សង្កាត់ខាងលើ។

លោកនាយការិយាល័យបានបញ្ជាក់ថា ការក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានថ្នាំងញៀនប្រភេទមេតាំហ្វេតាមីន(ម៉ាទឹកកកICE) ចំនួន៤ថង់​ទម្ងន់១៦,៥៨ក្រាម ប្រអប់ជ័រសម្រាប់ដាក់ថ្នាំញៀន១និងថង់សម្រាប់ច្រកថ្នាំញៀនលក់មួយចំនួន។

លោកនាយការិយាល័យបានបញ្ជាក់ថាក្រោយពេលជនសង្ស័យឆ្លើយសារភាពរួចមកលោកស្នងការខេត្ត បានបញ្ជាឲ្យកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបញ្ជូនជន
សង្ស័យទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម