ជិះម៉ូតូលឿនធ្លាក់បោកផ្ទប់នឹងលូបណ្តាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែង

221
ចែករម្លែក

ដោយ:សុខុម/ស្ទឹងត្រែង ៖ អ្នកជិះម៉ូតូឌុបគ្នាពីរនាក់មានល្បឿនលឿន បានធ្លាក់ចូលប្រឡាយលូ កាត់ ទទឹងថ្នល់ បណ្តាលឲស្លាប់ម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់។ គ្រោះថ្នាក់ចរាចរណ៍នេះ កើត មាននៅលើកំណាត់ផ្លូវកំពុងស្ថាបនាមួយស្ថិតក្នុងភូមិអន្លង់ស្វាយឃុំអូររៃស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង កាលពីវេលា ម៉ោង៨និង ៣៥ នាទីយប់ថ្ងៃទី២៧ខែមេសាឆ្នាំ២០២០។

របាយការណ៍នគរបាលបានបញ្ជាក់ថាអ្នកបើកម៉ូតូឈ្មោះទុង មីនា ភេទ ប្រុស អាយុ២០ ឆ្នាំមានមុខរបរជាកម្មករស្រុកកំណើតនៅភូមិញ៉ាងស៊ុ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។អ្នករួមដំណើរឈ្មោះវង្ស ត្រា ភេទ ប្រុស អាយុ ៣៥ឆ្នាំមុខរបរជាកម្មករមានទីលំនៅភូមិអូររៃឃុំអូររៃស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។

ប្រភពដដែលបានបញ្ជាក់ថា ករណីគ្រោះ ថ្នាក់ចរាចរណ៍នេះបណ្តាលមកពីបើកម៉ូតូក្នុងល្បឿន ខ្វះការប្រុងប្រយ័ត្ន មិនពាក់មួកការពារសុវត្ថិភាព៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម