ជឿទុកចិត្ត​គ្នា​ជួយ​យកអាសា​គ្នា​ទៅវិញទៅមក​៖​កងទ័ព​ទាំងពីរ​ចិន​-​កម្ពុជា​ពួតដៃគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩

283
ចែករម្លែក

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​កាលពី​ថ្ងៃទី​២៥​ខែមេសា​កន្លងទៅ​យន្តហោះ​ដឹក​អីវ៉ាន់​របស់​កងទ័ព​ជើង​អាកាសប្រទេស​ចិន​បាន​ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ម្តងទៀត​ដោយ​បំពាក់​នូវ​សម្ភារ​បរិក្ខារ​ពេទ្យ​សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។​ទន្ទឹមគ្នា​បាន​នាំមក​នូវ​មនោសញ្ចេតនា​និង​មិត្តភាព​ដ៏​ជ្រាលជ្រៅ​និង​ការ​ជូនពរ​ល្អប្រសើរ​ពី​ប្រជាជន​ចិន​ជាង​១.៤០០​លាន​នាក់​និង​ពី​យោធិន​ចិន​ចំនួន​២​លាន​នាក់​។

នេះ​គឺជា​ជំនួយ​លើក​ទី​៣​ដែល​ក្រសួងការពារជាតិ​ចិន​បានផ្តល់​សម្ភារ​ពេទ្យ​សម្រាប់​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ជូន​ចំពោះ​ក្រសួងការពារជាតិ​កម្ពុ​ជា​ហើយ​បានបង្ហាញ​ច្បាស់លាស់​ថែមទៀត​នូវ​មិត្តភាព​ដូច​បងប្អូន​ដែកថែប​រវាង​កង​ព័ព​ទាំងពីរ​ចិន​និង​កម្ពុជា​។​ព្រមទាំង​សេចក្តីសម្រេចចិត្ត​ម៉ឺងម៉ាត់​ក្នុងការ​ពួតដៃ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។​ទោះបីជា​ជំងឺ​កូ​វីដ​-១៩​កំពុង​រីក​រាលដាល​នៅ​ពិភពលោក​ប្រទាញ​មនុស្ស​ឱ្យ​ឆ្ងាយ​ចេញពី​គ្នា​។​ក៏ប៉ុន្តែ​ចិត្ត​របស់​កងទ័ព​ទាំងពីរ​និង​ប្រទេស​ទាំងពីរ​ចិន​និង​កម្ពុជា​ជាប់​ទល់នឹង​គ្នា​កាន់តែ​ជិតស្និទ្ធ ក៏ដូចជា​ដៃ​របស់​យើង​ចាប់​កាន់តែ​រឹងមាំ​។​

​គួររំលឹកថា​ពេល​ប្រទេស​ចិន​ស្ថិតនៅ​គ្រា​លំបាក​ធ្ងន់​ជាងគេ​មិត្ត​កម្ពុជា​បាន​លូកដៃ​ផ្តល់ជំនួយ​ភ្លាមៗ​ទៅ​៨០​ថ្ងៃមុន​។ យន្តហោះ​មួយគ្រឿង​បាន​ចុះចត​នៅ​អា​កាយ​ដ្ឋា​ន​អន្តរជាតិ​រដ្ឋធានី​ប៉េកាំង សម្តេច​តេ​ជោ ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ជាបន្ទាន់​បានផ្តល់​ការគាំទ្រ​យ៉ាងខ្លាំង​ក្លា​ដល់​ប្រទេស​ចិន​ខាង​វិស័យ​នយោបាយ​និង​សីលធម៌​ក៏បាន​ប្រតិបត្តិ​ដំណើរការ​ជាក់ស្តែង​ក្នុងការ​បង្ហាញ​នូវ​ខ្លឹមសារ​ជា​ស្នូល​នៃ​សហគមន៍​រួម​វាសនា​ចិន​និង​កម្ពុជា​។

​លោក ស៊ី ជីន ពីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​សម្រេច​បានជា​កិង​សង់​ស៊ី​ស​ដ៏​សំខាន់ៗ​ស្តីពី​ការជំរុញ​អភិវឌ្ឍន៍​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ឱ្យ​ស៊ីជម្រៅ​និង​ពួតដៃ​ប្រឆាំង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។​នា​ថ្ងៃទី​២​ខែមីនា​ពិធី​ប្រគល់​-​ទទួល​សម្ភារ​ការពារ​ទប់ស្កាត់​វីរុស​កូ​វីដ​-១៩​របស់​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជូន​ចំពោះ​ក្រសួងការពារជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ត្រូវបាន​រៀបចំឡើង​ក្នុង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​។

សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​មានប្រសាសន៍ថា​ភាគី​កម្ពុជា​គាំទ្រ​ចិន​យ៉ាង​ម៉ឹងម៉ាត់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​ហើយក៏​ជឿជាក់​យ៉ាង​មុតមាំ​ថា​រដ្ឋាភិបាល​កងទ័ព​យោធា​និង​ប្រជាជន​ចិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការយក​ជម្នះ​លើ​កិច្ច​ប្រយុទ្ធ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។​ជំងឺ​កូ​វីដ​-១៩​ក៏ដូចជា​បញ្ជា​ដើម្បី​បំពេញបេសកកម្ម​ពេញទំហឹង​កងទ័ព​យោធា​ចិន​បាន​អនុវត្តន៍​គោលនយោបាយ​របស់​មជ្ឈិម​បក្ស​និង​គណៈកម្មការ​យោធា​មជ្ឈិមបក្ស​យ៉ាង​ម៉ឺងម៉ាត់​ហើយ​បានរួម​វិភាគទាន​យ៉ាង​លេចធ្លោ​ក្នុងការ​ប្រយុទ្ធ​យក​ជម្នះ​ក្នុង​សង្គ្រាម​បង្ការ​និង​គ្រប់​គ្រង់​ជំងឺ​នេះ​។

ចូល​សង្គ្រាម​តាម​បញ្ជា នា​ថ្ងៃទី​២៤​ខែមករា បាន​ចាត់​ចេញ​ក្រុម​ពេទ្យ​ទី​១​ក្នុង​ទូទាំងប្រទេស​ចិន ចុះជួយ​ឧបត្ថម្ភ​ទីក្រុង​វូ​ហាន​។​កងទ័ព​ចិន​បាន​ទទួលរង​ភារកិច្ច​ធ្ងន់ធ្ងរ​យ៉ាង​ក្លាហាន​សរុប​ចាត់តាំង​បុគ្គលិក​ពេទ្យ​ជាង​៤០០០​នាក់​រៀបចំ​គ្រែ​សំរាប់​ព្យាបាល​អ្នកជំងឺ​២៨៥៦​គ្រែ​ហើយ​ទទួល​អ្នក​ឆ្លង​ជំងឺ​៧១៩៨​នាក់​។
​ដោយសារ​តែមាន​បច្ចេក​ទេស​ជំនាញ​បរិបូរណ៍​បានទទួល​ជោគជ័យ​ពេញលេញ​ក្នុង​ភារកិច្ច​សង្គ្រោះ​អ្នកជំងឺ ជាពិសេស​បានសម្រេច​គោលដៅ គឺ វាយ​ប្រយុទ្ធ​យក​ជម្នះ អត់​មាន​បុគ្គលិក​ណា​ឆ្លង​វីរុស​។ ក្រៅពីនេះ​កងទ័ព​ចិន​ក៏​យកចិត្តទុកដាក់​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​ដែរ​នា​ថ្ងៃទី​១៦​ខែមីនា​បានចាប់ផ្តើម​ការសាកល្បង​វ៉ាក់សាំង​ប្រឆាំង​មេរោគ​កូ​វីដ​-១៩​ដំណាក់កាល​ទី​១​ជា​លើកដំបូង​នៅ​ប្រទេស​ចិន​ដែល​ត្រូវ​ចាក់​ពិសោធ​លើ​មនុស្ស​។​នា​ថ្ងៃទី​១២​ខែមេសា​បាន​ឈានដល់​ការសាកល្បង​ចាក់​វ៉ាក់សាំង​លើ​មនុស្ស​ដំណាក់កាល​ទី​២ ហើយ​គឺជា​ប្រទេស​មុនគេ​ឈានដល់​ដំណាក់កាល​ទី​២​។

​ទោះ​ខ្យល់​ក្តី ទោះ​ភ្លៀង​ក្តី យើង​ត្រូវ​សាមគ្គី​គ្នា​។ មេរោគ​មិន​រើសអើង​ជនជាតិ​ឬ​ប្រទេស​ណាមួយ​ទេ មនុស្សជាតិ​គឺជា​សហគមន៍​រួម​វាសនា​តែមួយ​ដែល​ពឹងផ្អែក​គ្នា​ទោះ​សុខ​ឬ​ទុក្ខ​។​មានតែ​គាំទ្រ​ឧបត្ថម្ភ​ទៅវិញទៅមក​អរុណ​នៃ​ជោគជ័យ​ទើប​អាច​កើតមានឡើង​ឲ្យ​បាន​ឆាប់រហ័ស​។​ប្រទេស​ចិន​មិនអាច​ភ្លេច​ជំនួយ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ប្រទេស​នានា ដូចជា​កម្ពុជា ព្រមទាំង​កងទ័ព ជូន​ចំពោះ​ភាគី​ចិន​។​
​កងទ័ព​ចិន​កំពុង​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​កិច្ចការ​ប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩​ជាមួយ​កងទ័ព​នានា​នៅ​ពិភពលោក​ហើយ​បាន​ផ្តល់ជំនួយ​សំរាប់​ទប់ស្កាត់​ជំងឺ​នេះ​អាស្រ័យ​សមត្ថភាព​របស់​ខ្លួន​ជូន​ចំពោះ​កងទ័ព​កម្ពុជា​ក៏ដូចជា​កងទ័ព​ផ្សេងទៀត​ដើម្បី​ថែរក្សា​សន្តិសុខ​និង​សុវត្ថិភាព​លើ​វិស័យ​សុខាភិបាល​អន្តរជាតិ​ពួតដៃ​បង្កើត​សហគមន៍​រួម​សុខាភិបាល​និង​សុខភាព​មនុស្សជាតិ​។​

​នៅ​គ្រា​លំបាក​ស្គាល់​មិត្ត​ពិតប្រាកដ​។​នា​ថ្ងៃទី​២៤​ខែមីនា​ក្រុម​ពេទ្យ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​របស់​កងទ័ព​រំដោះប្រជាជន​ចិន​បាន​អញ្ជើញ​ដល់​ក្រុងភ្នំពេញ​នេះ​គឺជា​ក្រុម​ពេទ្យ​លើកទីមួយ​ដែល​កងទ័ព​ចិន​បាន​ចាត់តាំង​កម្លាំង​ជូន​ដល់​ពិភពលោក​ដើម្បី​ជួយ​ទប់ស្កាត់​ជំងឺ​វីរុស​កូ​វីដ​-១៩​បាន​ប្រឌិត​«​លើកដំបូង​»​ថែមទៀត​ក្នុង​ទំនាក់ទំនង​កងទ័ព​ទាំងពីរ​ចិន​និង​កម្ពុជា​។​

​ជាង​មួយខែ​កន្លងមកហើយ​ក្រុម​ពេទ្យ​និង​អ្នកជំនាញ​ភាគី​កម្ពុជា​ធ្វើការ​ពេញទំហឹង​សហការគ្នា​ជិតស្និទ្ធ​ពុះពារ​ឧបសគ្គ​យ៉ាងសកម្ម​ឆក់យក​ឱកាស​គ្រប់​នាទី​បាន​បង្កើត​និង​កែសម្រួល​សមត្ថភាព​បង្ការ​និង​គ្រប់គ្រង​ជំងឺ​ទាំងគ្រប់​ដំណើរការ​។​សម្តេច​តេ​ជោ​បាន​ថ្លែង​ការកោតសរសើរ​យ៉ាង​ខ្ពង់ខ្ពស់​រីឯ​សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​ក៏បាន​អញ្ជើញ​ចុះ​ពិនិត្យ​នៅនឹងកន្លែង​ជាច្រើន​ដង​ហើយ​បាន​ថ្លែង​ការកោតសរសើរ​ផងដែរ​។​
​ជំងឺ​កូ​វីដ​-១៩​បាន​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​សុខាភិបាល​និង​ពេទ្យ​រវាង​កងទ័ព​ចិន​និង​កម្ពុជា​ចំណែក​ឯក​វិស័យ​ផ្សេងទៀត​ក៏​មិន​ផ្អាក​ដំណើរការ​ទេ​បាន​បញ្ចាំង​ឲ្យ​ឃើញ​នូវ​ជំនឿ​ទុកចិត្ត​យុទ្ធសាស្ត្រ​ដ៏​ខ្ពង់ខ្ពស់​និង​កិច្ចសហប្រតិបត្តិការ​ជាក់លាក់​ដែលមាន​កំរិត​យ៉ាង​ស៊ី​ជំរៅ​រវាង​កងទ័ព​ទាំងពីរ​។​ចាប់តាំងពី​ថ្ងៃទី​១៥​ខែមីនា​ដល់​ថ្ងៃទី​១​ខែមេសា​លំ​ហាត់​សមយុទ្ធ​នាគ​មាស​-២០២០​រវាង​កងទ័ព​ចិន​និង​កម្ពុជា​បាន​ប្រារព្ធ​ឡើង​តាម​ពេល​កំណត់​។

​កងទ័ព​ទាំងពីរ​ចែកជា​ក្រុម​លាយ​គ្នា​សហការគ្នា​ធ្វើ​ប្រតិបត្តិ​ការបានទទួល​ជោគជ័យ​ពេញលេញ​លើ​គ្រប់​មេរៀន​លំ​ហាត់​ហើយ​ធានាថា​អត់​មាន​បុគ្គលិក​ណាមួយ​ឆ្លង​មេរោគ​កូ​វីដ​-១៩​បាន​អនុវត្ត​ដោយ​ជោគជ័យ​ក្នុងការ​ហ្វឹកហាត់​ទាហាន​ត្រៀម​ស​ង្គ្រោ​ម​ផង​និង​ការបង្ការ​ទប់ស្កាត់​មេរោគ​ផង​។​នេះ​បានកើត​ឲ្យ​មាន​សារៈសំខាន់ៗ​និង​ប៉ះពាល់​ល្អប្រសើរ​នៅក្នុង​ប្រវត្តិ​កិច្ចសហប្រតិបត្តិការ​មេត្រីភាព​រវាង​ប្រទេស​ទាំងពីរ​និង​កងទ័ព​ទាំងពីរ​។​
«​ជឿទុកចិត្ត​គ្នា​ជួយ​យល​អាសា​គ្នា​ទៅវិញទៅមក​»​។​ការជួយឧបត្ថម្ភ​ទៅវិញទៅមក​រវាង​កង​ទ័ព​ទាំងពីរ​ចិន​និង​កម្ពុជា​គឺ​កើតចេញពី​បេះដូង​អត់​ដាក់​លក្ខណៈ​អ្វី​សោះ​។​រីឯ​កិច្ច​សហ​ប្រ​តេ​ប​ត្តិ​ការ​រវាង​កងទ័ព​ចិន​និង​កម្ពុជា​ក៏​ផ្តល់​ផលប្រយោជន៍​ដល់​គ្នា​និង​សម្រេចការ​ឈ្នះៗ​ជាមួយគ្នា មិន​សំដៅ​ដល់​ភាគី​ទី​៣​ទេ​។


​កងទ័ព​ទាំងពីរ​យើង​ពួតដៃ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​ការពារ​អាយុជីវិត​និង​សុខភាព​រាងកាយ​របស់​ប្រជាជន​ប្រទេស​ទាំងពីរ​ដោយ​ពេញ​តំ​ហឹ​ង​នេះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​ស្មារតី​សហគមន៍​រួម​វាសនា​ដែល​មិនអាច​បំបែកបំបាក់​និង​ស្មារតី​អន្តរ​ជាតិនិយម​និង​មនុស្សធម៌​ពិតប្រាកដ​ហើយ​គឺជា​គំរូ​ល្អ​នៃ​កិច្ចសហប្រតិបត្តិការ​យោធា​ទ្វេភាគី​នៅក្នុង​អន្តរជាតិ​។​ជំងឺ​កូ​វីដ​-១៩​នៅ​មិនទាន់​បំបាត់​សម្អាត​ទេសភាព​ការណ៍​ទប់ស្កាត់​មេរោគ​នេះ​នៅតែមាន​ភាព​ធ្ងន់ធ្ងរ​ដែរ​កងទ័ព​ប្រទេស​ទាំងពីរ​មាន​ភារកិច្ច​ធ្ងន់​ត្រូវ​អនុវត្តន៍​និង​មាន​ផ្លូវ​វែង​ត្រូវ​ដើរ​ឆ្លង​។ ស៊ូ​ឡើង​ប្រទេស​កម្ពុជា​។​ស៊ូ​ឡើង​ប្រទេស​ចិន​។​ស៊ូ​ឡើង​កងយោធពល​ខេមរភូមិន្ទ​។ ស៊ូ​ឡើង កងទ័ព​រំដោះប្រជាជន​ចិន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម