ប្រទះឃើញគ្រាប់បែកដៃ និងកាំភ្លើងនៅក្នុងរណ្តៅស្រះទឹក

100
ចែករម្លែក

ដោយ:សន សក្តា/កំពង់ឆ្នាំង ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាកាកសំណល់ពីសង្រ្គាមដែលនៅមានគុណភាពនៅឡើយនោះត្រូវបានក្មេងប្រទះឃើញនៅក្នុងរណ្តៅស្រះកាលពីវេលាម៉ោង៥រសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ។

អនុសេនីយឯក អ៊ិន សាវឿន មេប៉ុស្តិក្បាលទឹកបានប្រាប់នៅព្រឹកថ្ងៃទី២៩ មេសា​នេះថា កាលពីរសៀលថ្ងៃទី២៨ ខែមេសា មានក្មេងមួយក្រុមបានដើរទៅ​ស្ទូចត្រីនៅរណ្តៅស្រះមួយកន្លែងដែលគេជីកយកអាចម៍ដីធ្វើផ្លូវ ក៏បានប្រទះ​ឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទះនៅកប់ក្នុងស្រះដែលត្រូវភ្លៀងហូរច្រោះ ដែលកាំភ្លើងនិងគ្រាប់ទាំងនេះមានសភាពច្រេះចាប់អស់ទៅហើយ ប៉ុន្តែវាមានគុណភាពអាចផ្ទុះបាន ពេលដែលឃើញក្មេងទាំងនោះបានរើស​យកស្រោមកាំភ្លើងខ្លី១យកទៅបង្ហាញនិងប្រាប់ខាងប៉ុស្តិរដ្ឋបាល អោយទៅជួយយកគ្រាប់និងកាំភ្លើងទាំងនោះ ។

ក្រោយពីទទួលបានព័ត៌មាននេះលោកមេប៉ុស្តិ៍បានទំនាក់ទំនងហៅក្រុមជំនាញរបស់ស៊ីម៉ាក់មកយកទៅរក្សាទុកតែម្តង។ នៅពេលក្រុមការងារបស់ស៊ីម៉ាកទៅដល់រកឃើញ គ្រាប់បែកដៃចំនួន៥គ្រាប់ -M៧៩ចំនួន០១គ្រាប់, AK៤៧ចំនួន១ដើម មានបង់៤ មានគ្រាប់ បង់កាំភ្លើងអាការ៣បង់ ។ ក្រោយពីរកឃើញ ក្រុមការងារស៊ីម៉ាក់បានបញ្ជាក់ថា គ្រាប់យុទ្ធភ័ណ្ឌទាំងនេះ ជាសំណល់ដែលសល់ពីសង្រ្គាម ដែលបានកប់ជ្រៅក្នុងដី ហើយនៅមានគុណភាពអាចផ្ទុះបាន ។ ដូចនេះបងប្អូនប្រជាពលរដ្ឋ និង ក្មេងៗពេលជួបឃើញគ្រាប់បែបនេះ សូមកុំប៉ះពាល់ជាដាច់ខាត ហើយត្រូវប្រញាប់រាយការណ៍មកសមត្ថកិច្ចជាបន្ទាន់៕/B/សរន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ