ផលប៉ះពាល់ដល់ឱស្សាហកម្មទេស ចរណ៍ដោយសារជំងឺកូវីដ19

424
ចែករម្លែក

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ ដោយសារព្យុះសង្ឃរានៃជម្ងឺកូវីដ19 បោកបក់ខ្លាំងមកលើកម្ពុជាមួយរយៈនាខែមីនា មកដល់ខែមេសានេះ ធ្វើអោយវិនាសអន្តរាយដល់គ្រិៈសេដ្ឋកិច្ចក្នុងវិស័យទេសចរណ៍យ៉ាងធ្ងន់ធ្ងរ។

ផ្អែកតាមរបាយការណ៍ពីមន្រ្តីជាន់ខ្ពស់នៃក្រសួងទេសចរណ៍បានបង្ហាញអោយឃើញច្បាស់ថាគិតត្រឹមថ្ងៃទី17ខែមេសាឆ្នាំ2020នេះការបិទធ្វើអាជីវកម្មទេសចរណ៍គ្រប់ប្រភេទនៅទូទាំងប្រទេសមានចំនួនសារុបទាំងអស់2865ទីតាំង។គឺស្មើនឹង29,57%​បើធៀបទៅនឹងទីតាំងអាជីវកម្មទេសចរណ៍គ្រប់ប្រភេទទាំងអស់ដែលមាន9689ទីតាំង។

ក្នុងនោះរបាយការណ៍បានប្រាប់ថាមានដូចជាសណ្ឋាគារ ផ្ទះសំណាក់ ភោជ្ជនីយដ្ឋាន ម៉ាស្សា ស្ប៉ា ទីភ្នាក់ងារទេសចរណ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកីឡាទេសចរណ៍។ ចំពោះផលប៉ះពាល់ដល់បុគ្គលិកអ្នកធ្វើការក្នុងអាជីវកម្ម សេវាកម្មទាំងអស់មានចំនួន46365នាក់ស្មើនឹង42,6%បើធៀបទៅនឹងបុគ្គលិកអ្នកធ្វើការសារុបចំនួន108847នាក់និងមគ្គុទេសទេសចរណ៍បានព្យួរការងារ96នាក់ស្មើនឹង1,5%​បើធៀបទៅនឹងមគ្គុទេសទេសចរណ៍សារុប6416នាក់។ផ្នែកសណ្ឋាគារបានបិទ​282សណ្ឋាគារស្មើនឹង15488បន្ទប់ ស្មើនឹង27%ធៀបនឹងសណ្ឋាគារមានទាំងអស់1044ទីតាំង។បុគ្គលិកក្នុងសណ្ឋាគារអត់ការងារធ្វើមាន16203នាក់។ ស្មើនឹង41%ធៀបនឹងបុគ្គលិកសារុបមាន39151នាក់។

ចណែកសេវាកម្មផ្ទះសំណាក់វិញបានបិទ405ទីតាំង។ស្មើនឹង15%ធៀបនិងផ្ទះសំណាក់ទាំងអស់មាន2643ទីតាំង។បុគ្គលិក2087នាក់អត់កាងារធ្វើ។ ស្មើនឹង19,5%។ភោជ្ជនីយដ្ឋាន371ទីតាំងបានបិទទ្វារស្មើនឹង10,8%។ធៀបនិងភោជ្ជនីយដ្ឋាន3415ទីតាំង។បុគ្គលិកអត់ការងារធ្វើមាន3201នាក់ ស្មើនិង11,11%បើធៀបទៅនឹងបុគ្គលិកមានការងារធ្វើទាំអស់​28738នាក់៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម