ដោះលែងទាហានផ្កាយ២ករណីមានដីរាប់សិបហិកតានៅស្រុកថាឡាបរិវ៉ាត់ឲនៅក្រៅឃុំ

247
ចែករម្លែក

ដោយ:សុខុម/ស្ទឹងត្រែង ៖ សាលាដំបូងខេត្តស្ទឹងត្រែង សម្រេចដោះលែងបុរសតាំង ខ្លួនជាឧត្តម សេនីយ៍ទោផ្កាយពីរម្នាក់ពាក់ព័ន្ធរឿងដ៏ធ្លីនៅត្រង់ចំណុចភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង ឲនៅក្រៅឃុំបាត់ហើយកាលពីថ្ងៃទី២៧ ខែមេសាឆ្នាំ២០២០។

សូមបញ្ជាក់ថា អ្នកមានអំណាចម្នាក់ឈ្មោះ ចាន់ សំអាតត្រូវបានឃាត់ខ្លួនដោយសមត្ថភាពចម្រុះក្រោមបទបញ្ជាលោក ម៉ុម សារឿនអភិបាលខេត្តស្ទឹងត្រែងកាលពីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។

សមត្ថកិច្ចឃាត់ខ្លួនលោកចាន់ សំអាត និងដកហូតយកគ្រឿងចក្រឈូសឆាយដីព្រៃមួយចំនួនជាវត្ថុតាងរួមមាន៖ ទី១ អេស្កាវ៉ាទ័រចំនួន១គ្រឿងម៉ាក់ ខេត (CAT .04) , ទី២ ត្រាក់ទ័រចំនួន១គ្រឿង (Belarus80)របស់សូវៀត , ទី៣ ប៊ុលឡាលឺរធុនតូចចំនួន ១គ្រឿង ។

លោក ចាន់ សំអាតបានបំភ្លឺប្រាប់សមត្ថកិច្ចថាក្បាលដី ទទឹង៣០០ម៉ែត្រ បណ្តោយ ១.៦០០ម៉ែត្រហើយមាន លិខិតកាន់កាប់ដីរបស់គាត់ទទួលស្គាល់ដោយអាជ្ញាធរឃុំអន្លង់ជ្រៃមានផ្ទៃដីទំហំ៤៨ហិកតា។

ក្រោយពីឃាត់ខ្លួន ឧត្តមសេនីយ៍ទោទា ហានជើងគោក។តុលាការក៏បានកោះហៅលោកព្រំ យ៉ាមេឃុំអន្លង់ជ្រៃផងដែរ។ លោក ព្រំ យ៉ាបានប្រាប់អ្នកកាសែតថា លោកពិតជាបានទទួលស្គាល់ឈ្មោះចាន់សំអាតមុខងារជាទាហានមែននៅឆ្នាំ២០០៨។ដោយកាលណោះឈ្មោះចាន់សំអាតបានទិញដីបុស្បពីប្រជាពលរដ្ឋក្នុងឆ្នាំ២០០៧។

របាយការណ៍បឋមរបស់សមត្ថកិច្ចបានបញ្ជាក់ថាដីព្រៃឈូសឆាយរួចរាល់ប្រមាណជា៣៦ហិកតា និងផ្ទៃដីព្រៃមិនទាន់បានកាប់រាននិងឈូសឆាយមានចំនួនប្រមាណជា៣២ហិកតាទៀត។

គ្រឿងចក្រប្រព្រឹត្តបទល្មើសខាងលើត្រូវបានរក្សាទុកនៅទីតាំងកើតហេតុ ដោយមានកម្លាំងអធិការដ្ឋានស្រុកថាឡាបរិវ៉ាត់និងប៉ុស្ត៍រដ្ឋបាលឃុំអន្លង់ជ្រៃទទួលថែរក្សាជាបណ្តោះអាសន្ន។ ករណីមួយនេះសមត្ថកិច្ចមិនហ៊ានឆ្លើយបំភ្លឺជាមួយអ្នកកាសែតឡើយដោយគ្រាន់តែថាបទបញ្ជាពីថ្នាក់លើនិងបានកសាងសំណរឿងបញ្ជូនទៅតុលាការគឺចប់នីតិវិធីហើយ។

ខាងតុលាការមិនអាចសុំការបំភ្លឺបន្ថែមបានទេនៅល្ងាចថ្ងៃទី២៩ខែមេសាឆ្នាំ២០២០ប៉ុន្តែគេដឹងថាក្រៅពីហៅមេឃុំសួរបំភ្លឺរួចក៏ដោះលែងលោកឧត្តមសេនីយ៍យោធាជើងគោកបាត់ហើយ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម