វីតាល់នាំយកគ្រឿងឧបភោគបរិភោ​គនិង​បច្ច័យ​ប្រគេនវត្តដាច់​ស្រ​យាលអត្តខាត់នៅខេត្តព្រៃវែង

169
ចែករម្លែក

ដោយៈសុផល

ព្រៃវែង៖  វីតាល់បាននាំយកចង្ហាន់និងបច្ច័យមួយចំនួនថ្វាយប្រគេនព្រះសង្ឈដែល​គង់​​នៅវត្តសិរីឧត្តមក្នុងខេត្តព្រៃវែងកាលពីថ្ងៃទី២៨ខែមេសា​ឆ្នាំ២០២០ខណៈចំនួនពុទ្ធបរិ​ស័​ទ​ដែ​ល​តែងមកយកចង្ហាន់មកវត្តបានធ្លាក់ចុះយ៉ាងខ្លាំង​ពេលមានការរីករាល​ដាល​វីរុស​​កូវីដ១៩​។

ចង្ហាន់ ដែលវីតាល់បានប្រគេនរួមមាន ទឹកពិសាវីតាល់ អង្ករ មីជាតិ ទឹកស៊ីអ៊ីវ ទឹកត្រី តែ​ ស្ករ អំបិល ទៀន ធូប ថ្នាំសង្កូវ និងបច្ច័យចំនួន ២លានរៀល។

លោក ជុនហៀង ថាវសិទ្ធិ ប្រធានគ្រប់គ្រងទីផ្សារ ក្រុមហ៊ុនទឹកពិសាវីតាល់ បានមាន​ប្រសាសន៍ថា៖ «កូវីដ១៩ មិនត្រឹមតែប៉ះពាល់ដល់សេដ្ចកិច្ចជាតិប៉ុណ្ណោះទេ តែវាក៏ប៉ះ​ពាល់ដល់វិស័យផ្សេងៗ ដែលក្នុងនោះក៏មានវត្តអារាមផងដែរដោយសារដើម្បី​ទប់​ស្កាត់​ការរីករាលដាលវីរុសកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា បានចេញគោលការណ៍ណែនាំឲ្យ​ប្រជាពលរដ្ឋជៀសវាងការចេញពីផ្ទះបើមិនមានការចាំបាច់ ជៀសវាងការជួបជុំ​នៅទី​សាធារណៈ ។ល។»

លោកបន្តថា៖ «យើងយកចង្ហាន់មកប្រគេននៅវត្តក្នុងថ្ងៃនេះក៏ចង់បង្ហាញដល់សប្បុ​រស​ជននានាឲ្យនឹកដល់ព្រះសង្ឃនៅតាមវត្តអារាមនានា ពីព្រោះក្រៅពីអ្នក​ប្រកបរបរ​បន្តិច​បន្តួច ដូចជាអ្នកធាក់ស៊ីក្លូ ឬអ្នករត់ម៉ូតូឌុប ព្រះសង្ឃ ក៏កំពុងជួបការលំបាកផងដែរ»។

លោកបន្ថែមទៀតថា៖«ការចូលរួមក្នុងថ្ងៃនេះរបស់វីតាល់ គឺបានមកពីមូលនិធិ​២៥រៀល​វីតាល់ ដោយយើងតែងដកយកថវិកា២៥រៀល ពីការលក់វីតាល់១ដប យកមកចូលរួម​ក្នុងកិច្ចការសង្គមនានា ដោយផ្តោតលើវិស័យ៤ធំៗ រួមមាន ១.វប្បធម៌ និងសាសនា ២. កីឡានិងសុខភាព ៣.បរិស្ថាន និង ៤.អប់រំ»។

គួរបញ្ជាក់ផងដែរថា វីតាល់ ជាក្រុមហ៊ុនរបស់ខ្មែរដែលបានដំណើរកាល​អស់រយៈ​ពេល​១០​ឆ្នាំមកហើយ។កន្លងមកវីតាល់តែងចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម​តាមរយៈ​មូល​និធិ​២៥រៀល៕

ទីតាំងផ្សាយពាណិជ្ជកម្ម