ធ្វើ​ដូចម្តេច​កុំអោយ​ចេះតែ​យកដៃ​ប៉ះ​មុខ​?

253
ចែករម្លែក

​ការ​យកដៃ​ប៉ះ​មុខ​អាច​នឹង​នាំអោយមាន​ការឆ្លង​មេរោគ​កូ​វីដ​១៩ ដោយ ប្រការ​ណាមួយ​។ ដូច្នេះ​អ្នកគួរ​ធ្វើ​ដូចម្តេច​កុំអោយ​ចេះតែ​យកដៃ​ប៉ះ​មុខ​។​

​វិធី​ដែល​ល្អ​គឺ​ធ្វើ​អោយដៃ​អ្នក​ជាប់រវល់ ពេល​អ្នក​ទំនងជា​ប៉ះ​មុខ​របស់​អ្នក​។​

១ ប្រសិនបើ​អ្នក​ទំនងជា​ប៉ះ​មុខ​អ្នក ពេល​អ្នក​កំពុង​រង់ចាំ​អ្វីមួយ ឬ​ពេល​អផ្សុក​អ្នក​គួរ​តែម​រក​អ្វីមួយ​មក កាន់​លេង​ក្នុង​ដៃ​របស់​អ្នក​។ អ្នក​អាច​កាន់​គ្រាប់​បាល់​ស្ត្រេ​ស ខ្សែដៃ​អង្កាំ ឬ​អង្កាំ​ជ័រ​។​

២ ប្រសិនបើ​អ្នក​បម្រុង​ប៉ះ​មុខ​របស់​អ្នក ពេល​អ្នក​កំពុង​មើល​ទូរទស្សន៍​សូម​ធ្វើការ​ម៉ាស្សា​ដៃ ជំនួស​វិញ​។​

៣ ការ​ប៉ាក់​រឺ​ក្រង​គឺជា​វិធី​ដ៏​ល្អ​ដើម្បី​ធ្វើ​ឱ្យដៃ​របស់​អ្នក​ជាប់រវល់​ផងដែរ​។​

៤ រក​មូលហេតុ​ដែលនាំអោយ​អ្នក​ចង់​យកដៃ​ប៉ះ​មុខ​។ ការធ្វើ​ដូច្នេះ ជួយ​អ្នក​ឱ្យ​គិត ទុកជាមុន​នូវ ការសាកល្បង​និង​រៀបចំ​ផែនការ​ដើម្បី​ចៀសវាង​ការយក​ដៃ​ប៉ះ​មុខ​។ ឧទាហរណ៍ តើ​អ្នក​ប៉ះ​មុខ របស់​អ្នក​ដោយ​មិនដឹង​ខ្លួន​ពេល​អ្នក​កំពុង​អាន អង្គុយ​ក្នុង​ថ្នាក់ ឬ​មើល​ទូរទស្សន៍​ទេ​? ឬ​តើ​អ្នក​ប៉ះ មុខ​អ្នក ពេល​អ្នក​តានតឹង អារម្មណ៍ រំភើប ខឹង អផ្សុក ឬ​ក្រៀមក្រំ​? ដោយៈ health.com.kh​

ទីតាំងផ្សាយពាណិជ្ជកម្ម